អានតួអត្ថបទ
កម្ពុជា-ថៃ

ភាគីថៃស្នើកម្ពុជាជជែកគ្នាពីការស្វែងរកដំណោះស្រាយសម្រួលការចេញចូលរបស់ពលករខ្មែរទៅក្នុងប្រទេសថៃអំឡុងពេលកូវីដ១៩

អាជ្ញាធរ​ខេត្ត​បន្ទាយមានជ័យ​ និង​ខេត្ត​បាត់ដំបង​នៃ​ប្រទេស​កម្ពុជា ​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ​ បាន​ជួប​ប្រជុំ​គ្នា​ជាមួយ​នឹង​អាជ្ញាធរ​នៃ​ខេត្ត​ស្រះកែវ​ប្រទេស​ថៃ​ ដើម្បី​ស្វែង​រក​ដំណោះស្រាយ​ក្នុង​ការ​បន្ធូរបន្ថយ​ច្បាប់​ស្តី​ពី​ការ​គ្រប់គ្រង​ស្ថានការណ៍​ក្នុង​គ្រា​អាសន្ន​នៃ​ប្រទេស​ថៃ​ ក្នុង​បំណង​ជួយ​ដោះស្រាយ​ដំណើរការ​សេដ្ឋកិច្ច​ក្នុង​តំបន់​ឡើង​វិញ​។ លោក​ ង៉ោ ម៉េងជ្រួន ​អភិបាល​រង​ខេត្ត​បន្ទាយមានជ័យ​ បាន​ប្រាប់​វិទ្យុ​បារាំង​ RFI​ នៅ​ថ្ងៃ​នេះ​ថា​ ភាគី​ទាំង​ពីរ​បាន​លើក​យក​ប្រធានបទ​ចំនួន​៣​ចំណុច​មក​ជជែក​គឺ​ទី​ ១​-ស្នើ​ឱ្យ​ពលករ​កម្ពុជា​ចូល​ទៅ​ធ្វើ​ការងារ​ក្នុង​ប្រទេស​ថៃ​ ទី​២​-ស្នើ​ឱ្យ​អាជីវករ​កម្ពុជា​ចូល​ទៅ​ប្រកប​អាជីវកម្ម​ក្នុង​ផ្សារ​រុងក្លឿ​ ក្នុង​ខេត្ត​ស្រះកែវ​របស់​ថៃ​ និង​ទី​ ៣​ គឺ​បើក​ឲ្យ​ប្រើប្រាស់​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​ស្ទឹង​បត់​-បានណងអៀន​ ជា​បណ្តោះ​អាសន្ន​ សម្រាប់​ដឹក​ទំនិញ​ ដើម្បី​កាត់​បន្ថយ​ការ​កក់​ស្ទះ ​នៅ​ច្រក​ព្រំដែន​អន្តរជាតិ​ប៉ោយប៉ែត​-ខ្លងឡឹក​។ តាម​លោក​អភិបាលរង​ខេត្ត​ ភាគី​ថៃ-កម្ពុជា ​បាន​ឯកភាព​គ្នា​ចំពោះ​ការ​ចេញ​ចូល​នៃ​ខេត្ត​ជាប់​ព្រំដែន​ទាំង​ពីរ​ដោយ​តម្រូវ​ឲ្យ​ធ្វើ​ចត្តាឡីស័ក​ចំនួន​១៤​ថ្ងៃ​។ ភាគី​ទាំង​ពីរ​ក៏​បាន​ឯកភាព​គ្នា​ដែរ​សម្រួល​ឲ្យ​ពលរដ្ឋ​ខ្មែរ​ចូល​ទៅ​លក់​ដូរ​នៅ​ក្នុង​ផ្សារ​រុងក្លឿ​របស់​ថៃ​រយៈពេល​យូរ​ ហើយ​ចំនុច​មួយ​ចំនួន​ទៀត​ដែល​ភាគី​កម្ពុជា​បាន​ស្នើ​ ត្រូវ​បាន​ភាគី​ថៃ​ដក​ឃ្លា​ទៅ​ពិចារណា ​ដោយ​មិន​មាន​ការ​ឆ្លើយ​តប​ភ្លាមៗ​នោះ​ទេ​។

ច្រកទ្វារអន្តរជាតិស្ទឹងបត់-បានណងអៀន
ច្រកទ្វារអន្តរជាតិស្ទឹងបត់-បានណងអៀន © Internet
ផ្សាយពាណិជ្ជកម្ម
02:00

សូមស្តាប់ការលើកឡើងរបស់លោក ង៉ោ ម៉េងជ្រួន រៀបចំដោយ ញឹម សុផល៖

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ