អានតួអត្ថបទ
កម្ពុជា-សង្គម

កិច្ចព្រមព្រៀង សម្រួលដំណោះស្រាយឆ្លងកាត់ព្រំដែនកម្ពុជា-ថៃ ត្រូវផ្អាកជាបណ្តោះអាសន្ន ដោយសារផ្ទុះការឆ្លងកូវីដ១៩នៅសាមុត សាខន

ការ​ព្រមព្រៀង​គ្នា​រវាង​ខេត្ត​បាត់ដំបង និង​ខេត្ត​បន្ទាយមានជ័យ​នៃ​ប្រទេស​កម្ពុជា ​និង​ខេត្ត​ស្រះកែវ​ របស់​ថៃ​ស្តីពី​ការ​សម្រប​សម្រួល​ដើម្បី​អនុញ្ញាត​ឲ្យ​ពលករ​អន្តោប្រវេសន៍​ខ្មែរ​ បាន​ចូល​ទៅ​ធ្វើការ​លើ​វិស័យ​កសិកម្ម​ នៅក្នុង​ប្រទេស​ថៃ​ និង​ការ​អនុញ្ញាត​ឲ្យ​អាជីវករ​ខ្មែរ​ចូល​ទៅ​ក្នុង​ផ្សារ​រ៉ុងក្លឿ​របស់​ថៃ​វិញ​ ត្រូវ​បាន​ផ្អាក​ជា​បណ្តោះអាសន្ន​សិន​ ខណៈ​ដែល​ខេត្ត​ជា​ច្រើន​របស់​ថៃ ​បាន​ឆ្លង​រាល​ដាល​ជំងឺ​កូវីដ១៩​ជា​សហគមន៍​។ លោក​ លី សារី ​អភិបាលរង​ និង​ជា​អ្នក​នាំ​ពាក្យ​សាលា​ខេត្ត​បន្ទាយមានជ័យ​ ថ្លែង​ប្រាប់​វិទ្យុបារាំង​ RFI​ នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ថា​ ក្រៅពី​ផ្អាក​កិច្ច​ព្រមព្រៀង​ជា​បណ្តោះអាសន្ន​ជាមួយ​ថៃ​ទាក់ទង​ទៅនឹង​ការ​សម្រួល​ដល់​ពលករ​ខ្មែរ​ចូល​ទៅ​ធ្វើការ​ក្នុង​ប្រទេស​ថៃ​ អាជ្ញាធរ​ខេត្ត​បាន​រឹត​បន្តឹង​យ៉ាង​តឹងតែង​ជាង​មុន​ លើ​ពលករ​ និង​អាជីវករ​ខ្មែរ​ ដែល​អាច​ចេញ​ចូល​ ថៃ​-កម្ពុជា​បាន​ នៅ​ក្នុង​អំឡុង​ពេល​នេះ​។

ច្រកទ្វារអន្តរជាតិស្ទឹងបត់-បានណងអៀន
ច្រកទ្វារអន្តរជាតិស្ទឹងបត់-បានណងអៀន © Internet
ផ្សាយពាណិជ្ជកម្ម
01:26

សូមស្តាប់ការលើកឡើងរបស់លោក លី សារី រៀបចំឡើងដោយ ញឹម សុផល៖

សូមរំលឹកថា កាលពីថ្ងៃទី១៧ ខែធ្នូ កន្លងទៅនេះ អាជ្ញាធរខេត្តបាត់ដំបង និងខេត្តបន្ទាយមានជ័យរបស់កម្ពុជា បានបើកកិច្ចប្រជុំមួយជាមួយនឹងខេត្តស្រះកែវ របស់ថៃ ដោយផ្តោតលើរបៀបវារៈសំខាន់ចំនួន៣ គឺទី១.ការផ្តល់ឱ្យពលករកម្ពុជាចូលទៅធ្វើការងារក្នុងវិស័យកសិកម្ម ក្នុងប្រទេសថៃ ដែលកំពុងខ្វះខាតកំលាំងពលកម្ម ទី២ ការឱ្យអាជីវករកម្ពុជាចូលទៅប្រកបអាជីវកម្មក្នុងផ្សាររោងក្លឿ របស់ថៃ និងការបើកឲ្យប្រើប្រាស់ច្រកទ្វារព្រំដែនអន្តរជាតិស្ទឹងបត់-បានណងអៀន ជាបណ្តោះអាសន្ន ដើម្បីកាត់បន្ថយការកកស្ទះ នៅច្រកព្រំដែនអន្តរជាតិប៉ោយប៉ែត-ខ្លងឡឹក។ ក៏ប៉ុន្តែកិច្ចប្រជុំនេះបានព្រមព្រៀងគ្នាចំណុចមួយចំនួន ហើយចំណុចមួយចំនួនទៀត កំពុងស្ថិតក្នុងការពិចារណា៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ