អានតួអត្ថបទ
កម្ពុជា-សង្គម

លោក ឡុង ឌីម៉ង់៖ របាយការណ៍កោសល្យវិច្ច័យបង្ហាញថាពលការិនីខ្មែរស្លាប់ដោយជំងឺក្រិនថ្លើម

ពី​ប្រទេស​កូរ៉េ​ខាងត្បូង​ លោក​ ឡុង ឌីម៉ង់ ​ឯក​អគ្គ​រដ្ឋទូត​កម្ពុជា​ប្រចាំ​ប្រទេស​នេះ​ បាន​ប្រាប់​វិទ្យុបារាំង​ RFI​ តាម​បណ្តាញ​ទូរស័ព្ទ​ថា​ ការ​ស្លាប់​របស់​ពលការិនី​ម្នាក់​កាល​ពី​ថ្ងៃ​២០​ខែ​ធ្នូ​កន្លង​ទៅ​នេះ​ គឺ​ដោយសារ​តែ​នាង​មាន​ជំងឺ​ក្រិន​ថ្លើម​។ ការ​បញ្ជាក់​របស់​តំណាង​ផ្លូវការ​របស់​កម្ពុជា​នៅ​ប្រទេស​កូរ៉េ​ពេល​នេះ​ គឺ​ធ្វើ​ឡើង​បន្ទាប់​ពី​ ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុង​ស្រុក​កូរ៉េ​មួយ​ចំនួន​បាន​ចុះ​ផ្សាយ​ ដោយ​មាន​ការ​សន្និដ្ឋាន​ការ​ស្លាប់​របស់​ពលការិនី​ខ្មែរ​រូបនេះ​ ផ្សេងៗ​គ្នា​ និង​មិន​ផ្លូវ​ការ​ រួម​ទាំង​មាន​ការ​បង្ហោះ​តៗ​គ្នា​តាម​ហ្វេសប៊ុក​ផង​ដែរ​។ ក៏​ប៉ុន្តែ​សម្រាប់​ លោក​ ឡុង ឌីម៉ង់ ​ការ​បញ្ជាក់​របស់​ស្ថានទូត​កម្ពុជា​នៅ​ពេល​នេះ​ គឺ​ជា​លទ្ធផល​ផ្លូវការ​ដែល​ចេញ​មក​ពី​  របាយការណ៍​នៃ​ការ​ធ្វើ​កោសល្យ​វិច្ច័យ​របស់​សមត្ថកិច្ច​កូរ៉េ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​។ ទោះ​យ៉ាង​ណា​លោក​ថា​ ស្ថានទូត​បាន​រុញ​សំណុំ​រឿង​នេះ​ទៅ​កាន់​ការិយាល័យ​រដ្ឋ​អាជ្ញា​កូរ៉េ​ ដើម្បី​បញ្ជាក់​ពី​ភាព​ច្បាស់លាស់​ចុង​ក្រោយ​នៃ​មរណភាព​នេះ​។

លោក ឡុង ឌីម៉ង់ ឯកអគ្គរាជទូតកម្ពុជា ប្រចាំកូរ៉េខាងត្បូង
លោក ឡុង ឌីម៉ង់ ឯកអគ្គរាជទូតកម្ពុជា ប្រចាំកូរ៉េខាងត្បូង © RFI
ផ្សាយពាណិជ្ជកម្ម
01:55

សូមស្តាប់ប្រសាសន៍ លោក ឡុង ឌីម៉ង់ រៀបចំដោយ ញឹម សុផល៖

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ