អានតួអត្ថបទ
កម្ពុជា-សង្គម

ខេត្តកោះកុង បង្កើនវិធានការប្រុងប្រយ័ត្នលំហូរពលករខ្មែរចេញពីថៃ ខណៈមានការឆ្លងកូវីដ១៩នៅក្នុងខេត្តត្រាត

លោក​សុខ សុទ្ធី ​អភិបាលរង​ខេត្ត​កោះកុង​ បាន​ប្រាប់​វិទ្យុ​បារាំង​អន្តរជាតិ​  RFI​ នៅ​ថ្ងៃ​នេះ​ថា ​ខេត្ត​កោះកុង​បាន​បង្កើន​វិធានការ​ប្រុង​ប្រយ័ត្ន​ និង​ត្រួត​ពិនិត្យ​យ៉ាង​ម៉ត់ចត់​ចំពោះ​លំហូរ​ចូល​របស់​ពលករ​ខ្មែរ​ចេញ​ពី​ប្រទេស​ថៃ​។ ចំពោះ​វិធានការ​ដែល​ខេត្ត​កោះកុង​បាន​ដាក់​ចេញ​រួមមាន​ ការ​ផ្សព្វផ្សាយ​ឱ្យ​ពលករ​ខ្មែរ​ធ្វើ​ការ​នៅ​ប្រទេស​ថៃ​អនុវត្ត​តាម​វិធានការ​សុវត្ថិភាព​របស់​សុខាភិបាល​ខេត្ត​ត្រាត​។ និង​បាន​ដាក់​កង​កម្លាំង​យាម​កាម​ជា​ប្រចាំ​នៅ​តាម​ច្រក​ព្រំដែន​គោក​ និង​ទឹក​ ដោយ​បាន​សហការ​ជាមួយ​មន្រ្តី​សុខាភិបាល​ចុះ​ពិនិត្យ​ និង​កំណត់​ឱ្យ​ពលករ​មក​ពី​ថៃ​ធ្វើ​ចត្តាឡីស័ក​ជា​កំហិត​។

ច្រកព្រំដែនអន្តរជាតិកម្ពុជា-ថៃ ចាំយាមក្នុងខេត្តកោះកុង
ច្រកព្រំដែនអន្តរជាតិកម្ពុជា-ថៃ ចាំយាមក្នុងខេត្តកោះកុង © FB
ផ្សាយពាណិជ្ជកម្ម
01:29

សូមស្តាប់សំឡេងលោកសុខ សុទ្ធី៖

គិតមកត្រឹមថ្ងៃទី០៤ ខែមករានេះ ចំនួនពលករខ្មែរត្រឡប់មកពីប្រទេសថៃមានចំនួនជាង ៣០នាក់ហើយ  ដែលបានដាក់ឱ្យធ្វើចត្តាឡីស័ក។ នេះបើតាមការបញ្ជាក់ប្រាប់ពីលោកអភិបាលរងខេត្តកោះកុង។

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ