អានតួអត្ថបទ
កម្ពុជា-ពលករ

មន្ត្រីអង្គការសង់ត្រាល់៖ ពលករខ្មែរកំពុងប្រឈមនឹងការអនុវត្តច្បាប់តឹងរឹងនៅប្រទេសថៃអំឡុងពេលកូវីដ

​ពលករ​ទេ​សន្ត​ប្រវេសន៍​ខ្មែរ​មួយ​ចំនួន​ ​ដែល​ចូល​ទៅ​ធ្វើការ​នៅ​ក្នុង​ប្រទេស​ថៃ​ ​កំពុង​ប្រឈម​នូវ​វិធានការ​របស់​ប្រទេស​ថៃ​ ​ខណៈ​ដែល​ថៃ​បន្ត​បិទ​ប្រទេស​ ​និង​ដាក់​បំរាម​មិន​ឲ្យ​ចល័ត​ពលករ​ ​ក្រោយពេល​ផ្ទុះ​ការ​រាតត្បាត​កូ​វី​ដ​១​៩​ ​ក្នុង​សហគមន៍​ ​កាលពី​ប៉ុន្មាន​ស​ប្តាហ៍​កន្លងទៅ​នេះ​ ​ចេញពី​ផ្សារ​លក់​គ្រឿង​សមុទ្រ​មួយ​ក្នុង​ខេត្ត​សា​មុត​ ​សា​ខន​។​ ​លោក​ ​ឌី​ ថេហូ​យ៉ា​ ​មន្ត្រី​ទទួលបន្ទុក​ផ្នែក​ពលករ​ទេ​សន្ត​ប្រវេសន៍​នៃ​អង្គការ​សង់​ត្រា​ល់ ​ថ្លែងប្រាប់​វិទ្យុ​បារាំង​ R​F​I​ ​នៅ​ថ្ងៃសុក្រ​នេះ​ថា​ ​ពលករ​ខ្មែរ​កំពុង​រង​នូវ​ការបញ្ឈប់​ពី​ការងារ​ ​ដោយសារ​រោងចក្រ​បិទ​ ​ខណៈ​ដែល​និយោជក​បារម្ភ​ពី​ការប្រើប្រាស់​ពលករ​ពុំ​មាន​ឯកសារ​ស្រប​ច្បាប់​ ​។​ ​លោក​ ហូ​យ៉ា​ ​បញ្ជាក់​ថា​ ​រោងចក្រ​មួយ​ចំនួន​បាន​បិទទ្វារ​ ​ឬ​កាត់បន្ថយ​កា​រជួល​កម្មករ​ ​ជាហេតុ​នាំឲ្យ​ពលករ​ទាំងនោះ​ជួបនឹង​ការលំបាក​ខាង​ជីវភាព​ ​ខ្លះ​ក៏​វិល​ត្រលប់​មក​ប្រទេស​កម្ពុជា​វិញ​។​ 

លោក ឌី ថេហូយ៉ា មន្ត្រីទទួលបន្ទុកផ្នែកពលករទេសន្តប្រវេសន៍នៃអង្គការសង់ត្រាល់
លោក ឌី ថេហូយ៉ា មន្ត្រីទទួលបន្ទុកផ្នែកពលករទេសន្តប្រវេសន៍នៃអង្គការសង់ត្រាល់ © សហការី
ផ្សាយពាណិជ្ជកម្ម
02:22

សូមស្តាប់ ការលើកឡើងរបស់ លោក ឌី ថេហូយ៉ា៖

សូមបញ្ជាក់ថា ក្រោយមានការផ្ទុះកូវីដ១៩ក្នុងសហគមន៍ផ្តើមចេញពីខេត្តសាមុត សាខន អាជ្ញាធរថៃ បានដាក់ប្រទេសក្នុងគ្រាអាសន្នបន្តទៀត និងមានលក្ខខណ្ឌតឹងរឹងជាងមុន ដោយអ្នក​ល្មើសច្បាប់​ត្រូវ​ផ្ដន្ទាទោស​ដាក់ពន្ធនាគាររយៈពេល ២​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់ ៤​ម៉ឺន​បាត ស្មើ​ប្រមាណ ១​ ៣០០ដុល្លារ។ តាមមន្ត្រីអង្គការសង់ត្រាល់ ចាប់តាំងពីការផ្ទុះកូវីដ១៩មក ពលករខ្មែរប្រមាណជា១ពាន់នាក់ត្រូវបានចាប់ខ្លួន ដោយសារពួកគេគ្មានឯកសារស្របច្បាប់ និងចាញ់បោកមេខ្យល់។

 

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ