អានតួអត្ថបទ
កម្ពុជា-នយោបាយ

លោកសឹង សែនករុណា៖ ការកាត់ទោសលោកសួង សោភ័ណ្ឌ នឹងធ្វើឲ្យអ្នកដទៃរអាក្នុងការចូលរួមធ្វើការងារសង្គម

លោក ​សួង សោភ័ណ្ឌ ​ប្រធាន​គណបក្ស​ខ្មែរ​ឈ្នះ ​ត្រូវ​បាន​តុលាការ​ភ្នំពេញ​កាត់ទោស​ឲ្យ​ជាប់​ពន្ធនាគារ​ចំនួន​១​ឆ្នាំ​៨​ខែ​ និង​ពិន័យ​ជា​ប្រាក់​ចំនួន​៥​ម៉ឺន​ដុល្លា ​ជុំវិញ​បទ​ចោទ​ប្រកាន់​ «ញុះញង់ឲ្យប្រព្រឹត្តបទល្មើសជាអាទិ៍» ក្រោយ​ពេល​ដែល​លោក​សួង សោភ័ណ្ឌ ​បាន​រិះគន់​លើ​បញ្ហា​ព្រំដែន​កម្ពុជា​-វៀតណាម ​នៅខេត្ត​ត្បូងឃ្មុំ​ កាល​ពី​ឆ្នាំ​កន្លង​ទៅ​។ លោក​សឹង សែនករុណា ​អ្នក​នាំ​ពាក្យ​សមាគម​អាដហុក​ បាន​ប្រាប់​វិទ្យុ​បារាំង​អន្តរជាតិ​នៅ​ថ្ងៃ​នេះ​ ថា​ការ​កាត់​ទោស​សំណុំរឿងលោកសួង សោភ័ណ្ឌ មានភាពស្រដៀងទៅនឹងករណីសំណុំរឿងលោករ៉ុង ឈុន កន្លងមកដែរ។ លោកថា​ ការ​កាត់​ទោស​នេះ​ នឹង​ធ្វើ​ឲ្យ​យុវជន​ និង​អ្នក​ដទៃ​ទៀត​មាន​ភាព​រអា​ក្នុង​ការ​ចូលរួម​បញ្ចេញ​មតិ​លើ​បញ្ហា​សង្គម​ ព្រោះថា​ពួកគេ​ខ្លាច​នឹង​ការ​ប្រឈម​ផ្លូវ​ច្បាប់​ដូច​ករណី​ដែល​ធ្លាប់​កើត​មាន​។

លោក សឹង សែនករុណា អ្នក​នាំ​ពាក្យ​សមាគម​អាដហុក
លោក សឹង សែនករុណា អ្នក​នាំ​ពាក្យ​សមាគម​អាដហុក © RFI
ផ្សាយពាណិជ្ជកម្ម
02:09

សូមស្តាប់ការលើកឡើងរបស់លោកសឹង សែនករុណា៖

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ