អានតួអត្ថបទ
កម្ពុជា-កូវីដ១៩

អ្នកឃ្លាំមើល៖ ការដកអធិការស្រុកកំរៀង ជាសារព្រមានទៅកាន់នគរបាលដទៃទៀតកុំឱ្យបំពានវិធានការពារកូវីដ១៩

លោក​នាយករដ្ឋមន្រ្តី​ហ៊ុន សែន ​កាល​ពី​ថ្ងៃ​ទី​១៥ ​ខែ​កុម្ភៈ​ បាន​បញ្ជា​ឱ្យ​បក​ស័ក្តិ ​និង​បណ្តេញ​ចោល​លោក​ គឹម ពន្លក​ អធិការ​ស្រុក​កំរៀង​ ខេត្ត​បាត់ដំបង​ ចេញ​ពី​ក្របខណ្ឌ​មន្រ្តី​នគរបាលជាតិ​។ ​ការ​បណ្តេញ​ចេញ​នេះ ​ធ្វើឡើង​ភ្លាមៗ​បន្ទាប់​ពី​រក​ឃើញ​ថា ​អធិការ​ស្រុក​រូប​នេះ ​បាន​ដោះលែង​មេខ្យល់​នាំ​មនុស្ស​ឆ្លងដែន​ខុសច្បាប់​ពី​ប្រទេស​ថៃ​ចូល​ទឹកដី​កម្ពុជា​ បំពាន​ទៅ​នឹង​វិធាន​សុខាភិបាល​ក្នុង​ការ​ការពារ​ និង​ទប់ស្កាត់​ជំងឺ​កូវីដ១៩​។ ​លោក​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា ​បាន​បញ្ជា​ឱ្យ​អនុវត្ត​ច្បាប់​ទៅ​លើ​នគរបាល​រូប​នេះ​បន្ថែម​ទៀត ​ដើម្បី​ជា​ការ​ព្រមាន​ដល់​ជន​ទាំងឡាយ​ផ្សេង​ទៀត​ កុំ​ឲ្យ​ប្រព្រឹត្ត​ទង្វើ​បែប​នេះ​។ ​អ្នក​ឃ្លាំ​មើល​បញ្ហា​សង្គម​នៅ​កម្ពុជា​ បាន​សម្តែង​នូវ​ការ​គាំទ្រ​ចំពោះ​ចំណាត់ការ​នេះ ​ហើយ​ពួក​គេ​បាន​អះអាង​ថា ​វិធានការ​នេះ​នឹង​បន្លាច​ដល់​មន្រ្តី​នគរបាល​ផ្សេង​ទៀត​កុំ​ឱ្យ​ហ៊ាន​ប្រព្រឹត្ត​ទង្វើ​ដែល​ប្រឆាំង​នឹង​សុខភាព​សាធារណៈ​។

លោក គឹម ពន្លក អធិការស្រុកកំរៀង ខេត្តបាត់ដំបង
លោក គឹម ពន្លក អធិការស្រុកកំរៀង ខេត្តបាត់ដំបង © Internet
ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ