អានតួអត្ថបទ
កម្ពុជា-សង្គម

លោកលឹង សុផុន៖ ពលករខ្មែរជាងមួយសែននាក់នឹងប្រឈមបញ្ហាផ្លូវច្បាប់ពីអាជ្ញាធរថៃ ដោយសារមិនធ្វើបណ្ណស្របច្បាប់

ពលករ​ខ្មែរ​នៅ​ប្រទេស​ថៃ ​ត្រូវ​បាន​អាជ្ញាធរ​ថៃ​តម្រូវ​ឲ្យ​ធ្វើ​បណ្ណ​ស្រប​ច្បាប់​ ដើម្បី​ឲ្យ​ពួកគេ​អាច​បន្ត​ធ្វើ​ការងារ​ និង​សម្រួល​ដល់​ការ​រស់​នៅ​របស់​ពួកគេ​ក្នុង​ប្រទេស​ថៃ​។​ ដំណើរ​ការ​ធ្វើ​បណ្ណ​ស្រប​ច្បាប់​នេះ​មាន​រយៈ​ពេល​មួយ​ខែ​ចាប់​ពី​ថ្ងៃ​ទី​១៥​មករា​ ដល់​ថ្ងៃ​ទី​១៣​កុម្ភៈ​។​ យ៉ាង​ណា​ក៏​ដោយ​គិត​ត្រឹម​ថ្ងៃ​ទី​១៧​កុម្ភៈ​នេះ​ លោក​លឹង សុផុន​ មន្ត្រី​ទទួល​បន្ទុក​កិច្ចការ​អន្តោប្រវេសន៍​នៃ​មជ្ឈមណ្ឌល​សម្ព័ន្ធភាព​ការងារ​ និង​សិទ្ធិមនុស្ស​បាន​ថ្លែង​ប្រាប់​វិទ្យុ​បារាំង​អន្តរជាតិ​ពី​ខេត្ត​ឈុនបុរី​ប្រទេស​ថៃ ​ថា ​មាន​ពលករ​រហូត​ដល់​ទៅ​១​សែន​នាក់​ មិន​ទាន់​បាន​ចុះ​ឈ្មោះ​ធ្វើ​បណ្ណ​ស្រប​ច្បាប់​ទៅ​តាម​វិធានការ​របស់​អាជ្ញាធរ​ថៃ​។​ បើ​តាម​លោក​លឹង សុផុន ​ការ​ខកខាន​មិន​បាន​ធ្វើ​បណ្ណ​ស្រប​ច្បាប់​ដូច្នេះ​ នឹង​ធ្វើ​ឲ្យ​ពលករ​ខ្មែរ​ទាំង​ជាង​១​សែន​នាក់​នោះ ​នឹងប្រឈម​បញ្ហា​ផ្លូវ​ច្បាប់​ពី​សំណាក់​អាជ្ញាធរ​ថៃ​។

លោក លឹង សុផុន មន្ត្រី​នៃ​មជ្ឈមណ្ឌល​សម្ព័ន្ធភាព​ការងារ​និង​សិទ្ធិ​មនុស្ស (Central) ទទួល​បន្ទុក​ខាង​កិច្ចការ​អន្តោប្រវេសន៍
លោក លឹង សុផុន មន្ត្រី​នៃ​មជ្ឈមណ្ឌល​សម្ព័ន្ធភាព​ការងារ​និង​សិទ្ធិ​មនុស្ស (Central) ទទួល​បន្ទុក​ខាង​កិច្ចការ​អន្តោប្រវេសន៍ © សហការី
ផ្សាយពាណិជ្ជកម្ម
01:18

សូមស្តាប់ការលើកឡើងរបស់លោកលឹង សុផុន៖

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ