អានតួអត្ថបទ
កម្ពុជា-ព្រំដែន

លោក ហ៊ុន សែន បញ្ជាឲ្យខេត្តនៅព្រំដែនបើកផ្លូវឲ្យពលរដ្ឋខ្មែរដឹកទំនិញទៅលក់នៅប្រទេសក្បែរខាងឡើងវិញ

ប្រមុខ​រដ្ឋាភិបាល​ លោក ហ៊ុន សែន ​បានចេញ​បទបញ្ជា​ផ្ទាល់មាត់​នៅ​ថ្ងៃ​ទី​២៤​កុម្ភៈ​នេះ ​ឲ្យ​អគ្គនាយក​អន្តោ​ប្រវេសន៍​ និង​អភិបាល​ខេត្ត​នៅ​តាម​ព្រំដែន​កម្ពុជា-វៀតណាម-ថៃ ​ដកចេញ​បំរាម​ ដែល​ហាម​ពលរដ្ឋខ្មែរ​ដឹក​ទំនិញ​ជា​ពិសេស​ផលិតផល​កសិកម្ម​ទៅលក់​ប្រទេស​ទាំង​ពីរ​។ ​បើ​តាម​លោក​ ហ៊ុន សែន​ បំរាម​នេះ ​កំពុង​ដើរ​ហួស​ពី​បទ​បញ្ជា​របស់​លោក​ហើយ​។ ​សម្រាប់​លោកនាយករដ្ឋមន្ត្រី ​លោក​បញ្ជា​ឲ្យគ្រប់គ្រង​ការ​ចេញចូល​របស់​មនុស្ស​នៅ​តាម​ព្រំដែន​ដើម្បី​បង្ការ​ការ​ឆ្លង​រាលដាល​កូវីដ​១៩ ​តែ​មិនមែន​បញ្ជា​ឲ្យ​បិទ​សកម្មភាព​ពាណិជ្ជកម្ម​របស់​ពលរដ្ឋ​នោះ​ទេ​។ ​សូម​ជម្រាប​ជូនថា ​បទ​បញ្ជា​របស់​លោកនាយករដ្ឋមន្ត្រី​ ហ៊ុន សែន​ នៅ​ថ្ងៃ​នេះ​ធ្វើ​ឡើង​បន្ទាប់​ពី​លោក​ទើប​ទទួល​បាន​ដំណឹង​ថា ​នៅ​ព្រំដែន​ខេត្ត​ប៉ៃលិន​មាន​ការ​បិទ​មិន​ឲ្យ​ពលរដ្ឋ​នាំយក​ផលិតផល​កសិកម្ម​របស់​ខ្លួន​ទៅ​លក់​នៅ​ប្រទេស​ថៃ​។

សម្ដេចហ៊ុន សែន
សម្ដេចហ៊ុន សែន © Internet
ផ្សាយពាណិជ្ជកម្ម
02:17

លោក ហ៊ុន សែន៖

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ