អានតួអត្ថបទ
កម្ពុជា-កូវីដ១៩

មន្ត្រីជួរមុខនៅតាមខេត្តជាប់ព្រំដែនជាមួយប្រទេសជិតខាងចាប់ផ្តើមទទួលវ៉ាក់សាំងកូវីដ១៩ហើយនៅថ្ងៃនេះ

ខេត្ត​មួយចំនួន​របស់​កម្ពុជា​ ដែល​ស្ថិតនៅ​តាម​បណ្តោយ​ព្រំដែន​ជាមួយ​ប្រទេស​ជិតខាង​ នៅ​ថ្ងៃពុធ​នេះ ​បាន​ចាប់ផ្តើម​ចាក់វ៉ាក់សាំង​ការពារ​ជំងឺកូវីដ១៩ ​ជា​បណ្តើរៗ​ហើយ ​ដល់​មន្ត្រីរាជការ​ជួរ​មុខ​ ដែល​ប្រឈម​នឹង​ហានិភ័យ​នៃ​ការ​ឆ្លង​ជំងឺ​កូវីដ១៩​។ ​លោក​ លី សារី ​អភិបាលរង​ និង​ជា​អ្នកនាំពាក្យ​សាលា​ខេត្ត​បន្ទាយមានជ័យ​ បាន​ប្រាប់​វិទ្យុបារាំង​ RFI​ នៅ​ថ្ងៃនេះ​ថា​ មន្ត្រី​សំខាន់ៗ​ ដែល​ធ្វើការ​ផ្ទាល់​ជាមួយ​នឹង​ពលករ​ខ្មែរ​ឆ្លងដែន​មកពី​ប្រទេសថៃ​នៅ​មណ្ឌល​ចត្តាឡីស័ក​នានា ​ត្រូវបាន​ផ្តល់​ការចាក់វ៉ាក់សាំង​ជា​អាទិភាព​។​ ក៏​ប៉ុន្តែ ​លោក​ លី សារី ​មិនបាន​បញ្ជាក់​ថា​មាន​មនុស្ស​ប៉ុន្មាន​នាក់ ​បាន​ទទួល​ការ​ចាក់វ៉ាក់សាំង​ការពារ​កូវីដ១៩​នៅថ្ងៃ​ដំបូង​នេះ​នៅឡើយ​ទេ​ ដោយសារ​នៅ​ថ្ងៃ​ស្អែក​ នឹង​មាន​ការ​ចាក់​វ៉ាក់សាំង​ជា​បន្តទៀត​។

លោក លី សារី អភិបាលរង និងជាអ្នកនាំពាក្យសាលាខេត្តបន្ទាយមានជ័យ ចាក់វ៉ាក់សាំង
លោក លី សារី អភិបាលរង និងជាអ្នកនាំពាក្យសាលាខេត្តបន្ទាយមានជ័យ ចាក់វ៉ាក់សាំង © Internet
ផ្សាយពាណិជ្ជកម្ម
01:44

សូមស្តាប់លោក លី សារី៖

សូមបញ្ជាក់ថា បន្ទាប់ពីខេត្តបន្ទាយមានជ័យ គឺខេត្តបាត់ដំបង ដែលនឹងដំណើរការចាក់វ៉ាក់សាំងជាលើកដំបូងនៅថ្ងៃព្រហស្បតិ៍ស្អែក។ ជារួមគិតចាប់ពីថ្ងៃទី១០ រហូតដល់ថ្ងៃទី២៣ ខែកុម្ភៈម្សិលមិញ ក្រសួងសុខាភិបាល បានចាក់វ៉ាក់សាំងការពារកូវីដ១៩ (Sinopharm) របស់ចិនដល់មន្ត្រី និងជនស៊ីវិល ដែលស្ម័គ្រចិត្ត បានចំនួន ៧៧៧០នាក់។ ដោយឡែក ក្រសួងការពារជាតិកម្ពុជា ក៏បានចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ នេះ ដល់កងកម្លាំងយោធាប្រមាណជាង ៣៦ ០០០នាក់ ផងដែរ ក្នុងអំឡុងពេលដូចគ្នានេះ៕

 

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ