អានតួអត្ថបទ
កម្ពុជា-សេដ្ឋកិច្ច

លោក ហ៊ុន សែន៖ ការផ្អាក២០%នៃEBA ពីអឺរ៉ុប មិនប៉ះពាល់អ្វីទាំងអស់ដល់សេដ្ឋកិច្ចកម្ពុជាអំឡុងពេលកូវីដ-១៩

ឆ្លើយតបទៅនឹង​សំណួរ​នៅក្នុងអង្គសន្និសីទ​អន្តរជាតិ​លើកទៅ២៦​តាមប្រព័ន្ធ​អនឡាញ​ ស្តីពី​«អនាគតរបស់អាស៊ី»​ ក្រោមប្រធានបទ​«ការរៀបចំ​សម័យកាលថ្មី​ក្រោយវិបត្តិ​កូវីដ៖ ​តួនាទី​របស់​អាស៊ីក្នុងការ​ស្តារពិភពលោក​ឡើងវិញ​» ​នាព្រឹកថ្ងៃទី២០ ​ខែឧសភានេះ ​លោកនាយករដ្ឋមន្ត្រី​ ហ៊ុន សែន​ បានថ្លែងថា ​ការផ្អាកផ្នែកខ្លះ​នៃប្រព័ន្ធ​អនុគ្រោះពន្ធ​ពីសហភាព​អឺរ៉ុប (EBA) ដល់កម្ពុជា ​លែងមានឥទ្ធិពល​អ្វីទាំងអស់ ​អំឡុងពេល​ដែលសេដ្ឋកិច្ច​កម្ពុជា​ ក៏ដូចជា​សេដ្ឋកិច្ច​ពិភពលោក ​រងផលប៉ះពាល់​ពីការរាតត្បាត​នៃជំងឺ​កូវីដ-១៩​។ លោក​ ហ៊ុន សែន​ នៅតែការពារខ្លួន​ថាការដក២០%នៃ ​EBA ​ពីសហភាព​អឺរ៉ុប​គឺជារឿង​ដ៏អយុត្តិធម៌​ ដែលធ្វើឡើង​មិនស្របតាមស្ថានភាព​ពិតជាក់ស្តែង​នៅក្នុង​ប្រទេសកម្ពុជា​។​ ទោះយ៉ាងណា លោកនាយករដ្ឋមន្ត្រី​បញ្ជាក់ថា ​កម្ពុជានៅតែបន្ត​ការនាំចូល​អឺរ៉ុប​​ដោយបង់ពន្ធ​២០% ​និងបន្ត​​យន្តការប្រជាធិបតេយ្យ​របស់ខ្លួន​ ដោយមានការរៀបចំ​ការបោះឆ្នោត​តាមកាលកំណត់​ នៅឆ្នាំ២០២១​ និងឆ្នាំ២០២២ ​ខាងមុខ​។

លោកនាយករដ្ឋមន្ត្រីហ៊ុន សែន
លោកនាយករដ្ឋមន្ត្រីហ៊ុន សែន © Internet
ផ្សាយពាណិជ្ជកម្ម
02:25

សូមស្តាប់ប្រសាសន៍លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន៖

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ