អានតួអត្ថបទ
កម្ពុជា-កូវិដ១៩

អាជ្ញាធរខេត្តកំពតបិទកាស៊ីណូព្រំដែនទាំងអស់ ក្រោយរកឃើញអ្នកឆ្លងកូវីដ-១៩ ជាង១០០នាក់

ខេត្តកំពត ​ដែលជាខេត្ត​ទេសចរណ៍​ដ៏សំខាន់មួយ​ជាប់មាត់សមុទ្រ​ រយៈពេល២ថ្ងៃ​ជាប់ៗគ្នា ​បានរកឃើញ​អ្នកឆ្លង​ជំងឺកូវីដ-១៩ ​ដល់ទៅជាង​១០០នាក់ ​គឺនៅថ្ងៃច័ន្ទនេះ ​រកឃើញ៥៥នាក់​ និងថ្ងៃអាទិត្យម្សិលមិញ​ រកឃើញ៥៦នាក់​។​ ករណី​ឆ្លងថ្មី​ និងដោយចំនួនច្រើន​នៅខេត្តកំពត​ពេលនេះ ​គឺបានកើតឡើង​នៅឯកា​ស៊ីណូឈ្មោះ ​សុខ គឹមម៉េង ​ស្ថិតនៅតំបន់តន់ហន់​ តាមបណ្តោយ​ព្រំដែន​ កម្ពុជា-វៀតណាម ​ក្នុងស្រុកកំពង់ត្រាច​។​ លោក​ ជាវ តាយ​ អភិបាលខេត្តកំពត​ប្រាប់វិទ្យុបារាំង​អន្តរជាតិ​ RFI​ នៅថ្ងៃនេះថា​ ភ្លាមៗ​រដ្ឋបាល​ខេត្តបានបិទខ្ទប់​តំបន់​កាស៊ីណូ ​ដែលជាប់ច្រក​ទ្វារអន្តរជាតិ​តន់ហន់​ និងកាស៊ីណូ នៅ​ច្រកទ្វារ​ព្រែកចាក​ផងដែរ​ បើទោះណាកាស៊ីណូព្រែកចាក​មិនទាន់​មានការឆ្លង​ជំងឺកូវីដ-១៩​ទៅដល់ក៏ដោយ​។

កាស៊ីណូ សុខ គឹមម៉េង ស្ថិតនៅតំបន់តន់ហន់ តាមបណ្តោយព្រំដែន កម្ពុជា-វៀតណាម ក្នុងស្រុកកំពង់ត្រាច
កាស៊ីណូ សុខ គឹមម៉េង ស្ថិតនៅតំបន់តន់ហន់ តាមបណ្តោយព្រំដែន កម្ពុជា-វៀតណាម ក្នុងស្រុកកំពង់ត្រាច © សហការី
ផ្សាយពាណិជ្ជកម្ម
02:48

សូមស្តាប់ប្រសាសន៍ លោក ជាវ តាយ៖

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ