អានតួអត្ថបទ
កម្ពុជា-កូវិដ១៩

បិទខ្ទប់នៅថៃ៖ ពលករខ្មែររាប់រយនាក់បានសម្រុកត្រឡប់មកកម្ពុជាវិញ

ពលករខ្មែរ​ ដែលធ្វើការនៅប្រទេស​ថៃរាប់​​រយនាក់ត្រូវបាន​រាយការណ៍ថា ​បានសម្រុក​ចូលមកប្រទេស​កម្ពុជាវិញ​ ដោយសារ​បារម្ភ​ពីការឆ្លងកូវីដ-១៩​ ខ្វះការយកចិត្ត​ទុកដាក់គាំពារ​សង្គម​ពីថៃ​ និងភាពស្រពិ​ចស្រពិល​នៃសុវត្ថិភាពការងារ​ជាដើម​។​​ ការសម្រុកវិលត្រលប់​មកប្រទេស​កំណើត​វិញរបស់​ពលករ​ខ្មែរនៅពេលនេះ ​គឺដោយសារ​ប្រទេសថៃ ដែល​កំពុងប្រឈម​នឹង​រលកថ្មីនៃ​ជំងឺកូវីដ-១៩​ បានដាក់​វិធានការ​រឹតបន្តឹងបន្ថែម​ដោយ​បិទខ្ទប់​ទីក្រុងបាងកក​ និងទីក្រុងជុំវិញ​រយៈពេល១ខែ ​ចាប់ពីថ្ងៃ​ចន្ទនេះត​ទៅ។ ​លោក លឹង សុផុន ​មន្ត្រីសិទ្ធិការងារ​ទទួលបន្ទុកផ្នែក​ពលករ​ចំណាកស្រុក​របស់អង្គការ​សង់ត្រាល់ ​ប្រចាំប្រទេសថៃ ​បាន​ប្រាប់វិទ្យុបារាំង​អន្តរជាតិ ​RFI​ នៅថ្ងៃទី​២៨ ខែមិថុនានេះ​ថា កាលពីថ្ងៃអាទិត្យ​ម្សិលមិញ ​មានពលករ​ខ្មែរដល់ទៅ ​២០០នាក់ ​បានចូល​មកប្រទេសកម្ពុជា​វិញ​ តាមច្រក​អូស្មាច់ ព្រំប្រទល់​ខេត្តសុរិ​ន្ទ នៃប្រទេសថៃ ​និងខេត្តឧត្តរមានជ័យ​ នៃប្រទេសកម្ពុជា។​

ពលករខ្មែរនៅថៃដែលបានធ្វើចំណាកស្រុកមកកាន់ទឹកដីខ្លួនវិញ
ពលករខ្មែរនៅថៃដែលបានធ្វើចំណាកស្រុកមកកាន់ទឹកដីខ្លួនវិញ © FB/Central
ផ្សាយពាណិជ្ជកម្ម

សូមស្តាប់ប្រសាសន៍លោក លោក លឹង សុផុន រៀបចំដោយ អោ ស្រីពេជ្រ៖

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ