អានតួអត្ថបទ
កម្ពុជា-កូវិដ១៩

លោក អេង ហ៊ី៖ ជាបឋម មានឈើប្រមាណ ៤ពាន់ម៉ែត្រគូប កំពុងត្រៀមរៀបចំធ្វើមឈូសសម្រាប់សពអ្នកស្លាប់ដោយជំងឺកូវីដ ១៩នៅកម្ពុជា

ជាបឋម មាន​ឈើដែល​រឹបអូសបាន ​ពីបទល្មើសព្រៃឈើ​ ប្រមាណ ​៤ ០០០ម៉ែត្រ​គូប កំពុង​ត្រូវបាន​គិត​គូដើម្បីរៀបចំ​ជាមឈូស សម្រាប់​តម្កល់​សព អ្នក​​ដែលបាន​ស្លាប់ដោយ​ជំងឺកូវីដ ១៩។ ​នេះបើតាម លោក​ អេង ហ៊ី អ្នក​នាំពាក្យ​កងរាជអាវុធ​ហត្ថលើ​ផ្ទៃប្រទេស ប្រាប់​វិទ្យុបារាំង​អន្តរជាតិ​ RFI​ នៅល្ងាចថ្ងៃសុក្រនេះ​។ ​តាម​លោក អេង ហ៊ី ឈើ​ទាំងនេះ គឺ​រឹបអូសបាន​ ពីបទល្មើស​ព្រៃឈើ ​ក្នុងឆ្នាំ ​២០២០ និ​ង​២០២១។ ប៉ុន្តែលោក​ អេង ហ៊ី បានបញ្ជាក់ថា​ នេះគ្រាន់តែជាឈើ​ដែល​ទើប​បូកសរុក​បឋម​ប៉ុណ្ណោះ ​ដោយ​គណៈកម្មាការ​ជាតិ​ ដើម្បីទប់​ស្កាត់​ និងបង្ក្រាប​បទល្មើស​ធនធាន​ធម្មជាតិ កំពុងបន្ត​ប្រមូល​ការបូកសរុប​ពីតាម​ខេត្ត​នានា និងពីខាងក្រសួង​បរិស្ថាន​បន្ថែមទៀត​។

រោងកែច្នៃឈើ (រូបតំណាង)
រោងកែច្នៃឈើ (រូបតំណាង) © Internet
ផ្សាយពាណិជ្ជកម្ម

សូមស្តាប់ការលើកឡើងរបស់លោក អេង ហ៊ី រៀបចំជូនដោយសួង សុខភារី៖ (សំឡេង)

សូមបញ្ជាក់ថា ការបូក​សរុប​ឈើ​របស់​គណៈកម្មការ​ជាតិ ដើម្បីទប់ស្កាត់ និងបង្ក្រាប​បទល្មើស​ធនធានធម្មជាតិនេះ គឺបន្ទាប់ពីលោក​នាយករដ្ឋមន្ត្រីហ៊ុន សែន ក្នុងការ​ថ្លែងសារពិសេស នៅថ្ងៃព្រហស្បតិ៍ម្សលមិញ បានស្នើឳ្យ​លោក សៅ សុខា ប្រធាន​គណៈកម្មការនេះ យក​ឈើដែលរឹបអូសបានពីបទល្មើសព្រៃឈើ មក​រៀបចំ​ធ្វើជាក្តារមឈូស តម្កល់​សាកសព​អ្នក​ស្លាប់ដោយជំងឺកូវីដ១៩ នៅកម្ពុជា។ តាម​លោក​ប្រមុខដឹកនាំរដ្ឋាភិបាល ការ​រៀបចំឳ្យ​សព មាន​មឈូស ត្រឹមត្រូវ គឺជាការ​គោរព​ដល់​សព។ ជាមួយគ្នា លោក​នាយករដ្ឋមន្ត្រីកម្ពុជា ក៏បានណែនាំឱ្យមានការរៀបចំទិញកោដ្ឋិ សម្រាប់ដាក់ធាតុ ដល់​ក្រុមគ្រួសារ​អ្នក​ស្លាប់ដោយ​ជំងឺកូវីដ១៩ដែរ។ ហើយ​លោក​ក៏ប្រកាស​ ដាក់ចេញយុទ្ធសាស្ត្ររៀបចំកប់ ឬ បូជាសពអ្នកជំងឺកូវីដ១៩ ឱ្យបានល្អ តាមវិធានការ ៤យ៉ាង ដែល​មានដូចជា រៀបចំបច្ឆានៅកន្លែងមិនទាន់មានបច្ឆា។ ប្រើបច្ឆាតាមវត្ត ជាមួយនឹងការធានាសុវត្ថិភាព។ រៀបចំដីសម្រាប់កប់សពតាមប្រពៃណីរបស់ជនជាតិភាគតិច និងខ្មែរ-ឥស្លាម និង រៀបចំផលិតក្តាមឈូសឱ្យបានត្រឹមត្រូវសម្រាប់យកទៅបូជា ឬកប់៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ