អានតួអត្ថបទ
កម្ពុជា-កូវិដ១៩

ខេត្តកណ្តាល៖ គ្មានការឆ្លងដែនតាមច្រកក្អមសំណរព្រំដែនកម្ពុជា-វៀតណាមទេ ស្របវិធានការទប់ស្កាត់កូវីដ១៩

ភ្លាមៗ​ក្រោយ​ការ​ដាក់​ចេញ​នូវការ​ផ្អាក​ជាបណ្តោះ​អាសន្ន​ការ​ធ្វើ​ដំណើរ​ចេញ​-ចូល​ឆ្លង​កាត់​ព្រំដែន​កម្ពុជា-​វៀតណាម​ អភិបាល​ខេត្ត​កណ្តាល​ លោក​ គង់​ សោភ័ណ្ឌ​ នៅថ្ងៃ​ទី១៥ ​កក្កដា​នេះ ​បាន​ចុះត្រួត​ពិនិត្យ​ស្ថានភាព​នៅតាម​ព្រំដែន​កម្ពុជា​-វៀត​ណាម​ នា​ច្រក​ក្អម​សំណរ​ ដើម្បី​លើក​ទឹកចិត្ត​ដល់​កង​កម្លាំង​ និង​បន្ត​ពង្រឹង​ការគ្រប់​គ្រង ​ការអនុវត្ត​ឱ្យបាន​ម៉ឺង​ម៉ាត់​តាម​វិធាន​ការ​សុវត្ថិភាព​របស់​ក្រសួង​សុខាភិបាល​។ ​ជាមួយ​នឹង​វិធានការ​រឹតបន្តឹង​នេះ​ស្រប​ពេល​ដែល​វៀត​ណាម​មាន​ការ​កើន​ឡើង​ករណី​ឆ្លង​កូវីដ១៩​រហូត​ដល់​ទៅជិត​ ៣០០០នាក់​ក្នុង​មួយ​ថ្ងៃ​។​

ច្រកព្រំដែនក្អមសំណរដែលជាព្រំដែនកម្ពុជា-វៀតណាម
ច្រកព្រំដែនក្អមសំណរដែលជាព្រំដែនកម្ពុជា-វៀតណាម © Internet
ផ្សាយពាណិជ្ជកម្ម
02:16

សូមស្តាប់ការលើកឡើងរបស់លោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល រៀបចំដោយហេង សុខនី ដូចតទៅ៖

សំឡេង៖

 

 

គួររំឭក​ជូនថា​ គិត​ត្រឹម​ថ្ងៃពុធ​ម្សិលមិញ​ វៀតណាម​មាន​ករណី​ឆ្លង​ COVID-19​ សរុប​នៅ​ទូទាំង​ប្រទេស​កើន​ដល់​ ៣៧ ៤៣៤នាក់​ ក្នុង​នោះ​ស្លាប់​ ១៣០នាក់​ ខណៈដែល​កម្ពុជា​មានអ្នកឆ្លង​ជំងឺកូវីដ១៩​សរុប​ចំនួន​ ៦៤ ៦១១​នាក់​ និង​ស្លាប់​សរុប​ចំនួន​ ១ ០២៥នាក់​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ