អានតួអត្ថបទ
កម្ពុជា-សេដ្ឋកិច្ច

អ្នកសេដ្ឋកិច្ច៖ផលប៉ះពាល់លើការផ្គត់ផ្គងបន្លែនៅកម្ពុជាដែលបណ្ដាលមកពីផ្អាកការចេញចូលព្រំដែនកម្ពុជា-វៀតណាមមានទំហំតិចតួច

បណ្ដា​ខេត្ត​ខ្មែរ​ជាប់​ព្រំដែន​កម្ពុជា-វៀតណាម ​នៅ​ថ្ងៃ​ទី​១៨​ខែ​កក្កដា​នេះ​ សម្រេច​បិទ​មិន​ឲ្យ​មាន​ការ​ធ្វើ​ដំណើរ​ចេញចូល​ជា​បណ្ដោះអាសន្ន​រយៈពេល​មួយ​ខែ​ ដើម្បី​ទប់ស្កាត់​ការ​រីករាលដាល​ជំងឺ​កូវីដ​ចម្លង​ពី​វៀតណាម​ចូល​មក​កម្ពុជា​។ អភិបាល​ខេត្ត​តាកែវ​លោក​ អ៊ូច ភា ​បាន​ប្រាប់​វិទ្យុបារាំងអន្តរជាតិ​តាម​ប្រព័ន្ធ​តេឡេក្រាម​យ៉ាង​ខ្លី​នៅ​ថ្ងៃ​អាទិត្យ​នេះ​ថា​ ចំពោះ​ការ​ដោះដូរ​ទំនិញ​រវាង​ប្រទេស​ទាំងពីរ​នៅ​ដំណើរ​ការ​ធម្មតា​ តែ​ត្រូវ​អនុវត្ត​វិធានការ​របស់​ក្រសួង​សុខាភិបាល​។ សម្រាប់​លោក​បណ្ឌិត ​គី សេរីវឌ្ឍ ​អ្នក​ជំនាញ​សេដ្ឋកិច្ច​មើល​ឃើញ​ថា​ ​នេះ​ជា​ឱកាស​សម្រាប់​កសិករ​ខ្មែរ​ក្នុង​ការ​នាំ​យក​ផលិតផល​កសិកម្ម​របស់​ខ្លួន​មក​លក់​លើ​ទី​ផ្សារ​។ អ្នក​សេដ្ឋកិច្ច​រូប​នេះ​មើល​ឃើញ​ទៀត​ថា​ ផល​ប៉ះពាល់​លើ​ការ​ផ្គត់ផ្គង់​បន្លែ​នៅ​កម្ពុជា​ដែល​បណ្ដាល​មក​ពី​ផ្អាក​ការ​ចេញ​ចូល​ព្រំដែន​កម្ពុជា-វៀតណាម​មាន​ទំហំ​តិចតួច​។ តិចតួច​ព្រោះថា​ ការ​ដោះដូរ​ទំនិញ​បន្លែបង្ការ​នៅ​សល់​ច្រក​ព្រំដែន​កម្ពុជា​ថៃ​មួយ​ទៀត​ដែល​នៅ​ចំហរ​។

លោកបណ្ឌិត គី សេរីវឌ្ឍន៍ នាយកនៃមជ្ឈមណ្ឌលសិក្សាចិន និងជាអ្នកជំនាញសេដ្ឋកិច្ចនៃរាជបណ្ឌិតសភាកម្ពុជា
លោកបណ្ឌិត គី សេរីវឌ្ឍន៍ នាយកនៃមជ្ឈមណ្ឌលសិក្សាចិន និងជាអ្នកជំនាញសេដ្ឋកិច្ចនៃរាជបណ្ឌិតសភាកម្ពុជា © internet
ផ្សាយពាណិជ្ជកម្ម
02:14

សូមស្ដាប់លោក គី សេរីវឌ្ឍ៖

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ