អានតួអត្ថបទ
កម្ពុជា-នយោបាយ

លោក ហ៊ុន សែន ច្រានចោលការផ្តើមធ្វើច្បាប់ការពារមេដឹកនាំ និងព្រមានអ្នកវិភាគនយោបាយ និងសង្គម

ឆ្លៀតនៅ​ក្នុងពិធី​បើកយុទ្ធនាការ​ចាក់វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ-១៩​ សម្រាប់​កុមារ​អាយុ ​៦ឆ្នាំ ដល់ ១២ឆ្នាំនា​ព្រឹកនេះដែរ​ លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន ​បានប្រតិកម្ម​ទៅនឹង​ការលើកឡើង​ ជុំវិញ​ការបបួលគ្នាធ្វើ​ច្បាប់​ដើម្បី​ការពារ​មេដឹកនាំ​កំពូល៣រូប​។ ​គឺជាការ​សំដៅទៅ​រកលោក​ សម រង្ស៊ី ​មេដឹកនាំ​អតីត​គណបក្ស​សង្គ្រោះជាតិ​ លោក ហ៊ុន សែន​ បានហៅឲ្យ​មានការស្បថស្បែរ​ ដោយថា​លោក សម រង្ស៊ី​ ទេដែលជាអ្នក​បបួលលោក​ មិនមែនលោក​ ជាអ្នកបបួលលោក​ សម រង្ស៊ី​ ទេ។ ​ចំណុចនេះ ​លោកនាយក​រដ្ឋមន្ត្រី ​បញ្ជាក់ថា​ គ្រាន់តែ​ការធ្វើច្បាប់​ដើម្បី​ការពារ​មេដឹកនាំ​ លោកមិនចាំបាច់​ទៅពឹង​សម្លេងអ្នកណាឡើយ​ ដោយគណបក្ស​ប្រជាជន​អាចមានលទ្ធភាព​បង្កើតបាន​យ៉ាងស្រួល​ ហើយក៏អាចកែ​រដ្ឋធម្មនុញ្ញ​បានដែរ​។

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅក្នុងពិធីបើកយុទ្ទនាការចាក់វ៉ាក់សាំងដល់កុមារ
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅក្នុងពិធីបើកយុទ្ទនាការចាក់វ៉ាក់សាំងដល់កុមារ © FB/SPMPage
ផ្សាយពាណិជ្ជកម្ម
01:59

សូមស្តាប់ប្រសាសន៍របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន៖

ក្រៅពីនេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏បានបង្ហើបថាមានបណ្ឌិតម្នាក់ មានដីការចាប់ខ្លួនរួចហើយ ដោយសារតែបានគាំទ្រលក្ខខណ្ឌ៦ចំណុច ដែលអាចបង្កើតរដ្ឋាភិបាលក្រៅប្រទេសបាន។ ជាមួយគ្នានេះ លោកបណ្ឌិត មាស នី ដែលជាអ្នកសិក្សាការអភិវឌ្ឍន៍សង្គម ក៏ត្រូវបានលោក ហ៊ុន សែន លើកឈ្មោះមកនិយាយដែរ ព្រមទាំងប្រាប់កុំឲ្យព្រហើន ខណៈដែលលោកបណ្ឌិត តែងតែរិះគន់ឥរិយាបទរបស់រដ្ឋាភិបាលទីក្រុងភ្នំពេញ ដែលតែងតែត្រូវរូវគ្នាយ៉ាងស្អិតរមួតជាមួយចិន។

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ