អានតួអត្ថបទ
កម្ពុជា-សង្គម

លោក ឃឹម ហ្វីណង់៖ ដីគម្របព្រៃឈើដែលកាត់ឱ្យក្រុមហ៊ុនអភិវឌ្ឍ លែងមានព្រៃឈើតាំងពីឆ្នាំ២០០០មកម្ល៉េះ

ដី​គម្រប​ព្រៃឈើ​ចំនួន​១៧២​ហិកតា ​នៅ​ភូមិ​ចំនួន​២ ​និង​ឃុំ​ចំនួន​២ ​ក្នុង​ស្រុក​បន្ទាយស្រី ​ខេត្ត​សៀមរាប​ ត្រូវ​បាន​រដ្ឋាភិបាល​កាត់​ទៅ​ឱ្យ​ក្រុមហ៊ុន​ លោក​ ឡេង ណាវ៉ាត្រា ​ដើម្បី​អភិវឌ្ឍន៍​គម្រោង​ដី​ឡូត៍​។ ការ​សម្រេច​នេះ​ធ្វើ​ឡើង​ តាម​រយៈ​អនុក្រឹត​លេខ​ ១២០​អនក្រ.បក ​ដែល​ចុះ​ហត្ថលេខា​ដោយ​លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន ​កាល​ពី​ថ្ងៃ​ទី​២៣​ កក្កដា ​ឆ្នាំ​២០២១​។ ជុំវិញ​ការ​កាត់​ដី​គម្រប​ព្រៃឈើនេះ​ លោក​ ឃឹម ហ្វីណង់ ​អភិបាល​ស្រុក​បន្ទាយស្រី ​បាន​អះអាង​ប្រាប់​វិទ្យុ​បារាំង​ RFI​ នា​ព្រឹក​ថ្ងៃ​អាទិត្យ ​ទី​១៩​កញ្ញា​ ថា ​ដី​គម្រប​ព្រៃនេះ​ មែនទែន​ទៅ​ ត្រូវ​បាន​ប្រជាពលរដ្ឋ​ចូល​កាន់​កាប់​អាស្រ័យ​ផល ​និង​តាំង​ទីលំនៅ ​ចាប់​តាំង​ពី​ដើមឆ្នាំ​២០០០​មក​ម្ល៉េះ។​ ហើយ​បច្ចុប្បន្ន ​ទីតាំង​ដី​ក៏​លែង​មាន​ព្រៃឈើ​អ្វី​ទៀត​នោះ​ដែរ​។ សម្រាប់​លោក​ ឃឹម ហ្វីណង់​ការ​កាត់​ដី​នេះ​ទៅ​ឲ្យ​ក្រុមហ៊ុន​ឯកជន​ នឹង​មិន​បង្ក​ជា​បញ្ហា​វិវាទ​ណា​មួយ​កើត​ឡើង​ទេ​ ដោយ​លោក​អភិបាល​ស្រុក​សម្អាង​ថា ​ដីនេះ​ក្រុមហ៊ុន​អាច​ទិញ​ពី​ប្រជាពលរដ្ឋ​ស្រប​តាម​ច្បាប់​។

លោកឃឹម ហ្វីណង់ អភិបាលស្រុកបន្ទាយស្រី ខេត្តសៀមរាប
លោកឃឹម ហ្វីណង់ អភិបាលស្រុកបន្ទាយស្រី ខេត្តសៀមរាប © សហការី
ផ្សាយពាណិជ្ជកម្ម
01:55

សូមស្តាប់លោក ឃឹម ហ្វីណង់៖

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ