អានតួអត្ថបទ
កម្ពុជា-គ្រោះទឹកជំនន់

ជំនន់ទឹកភ្លៀងកំពុងលិចផ្លូវជាច្រើននៅក្រុងប៉ោយប៉ែត ខណៈអាជ្ញាធរកំពុងអន្តរាគមន៍

ជំនន់​ទឹកភ្លៀង​កំពុងលិច​គ្របដណ្តប់ហេ​ដ្ឋារចនា​សម្ព័ន្ធ​ផ្លូវថ្នល់​ជាច្រើន​នៅក្នុង​ក្រុងប៉ោយប៉ែត ​បន្ទាប់ពី​មានភ្លៀងធ្លាក់​ជាប់ៗគ្នា​ប៉ុន្មានថ្ងៃ​មកនេះ ​ដោយសារ​ឥទ្ធិពលព្យុះ។​ រហូតមក​ទល់ថ្ងៃនេះ ​ផ្ទៃមេឃ​នៅក្រុងប៉ោយប៉ែត​នៃខេត្តបន្ទាយមានជ័យ​ នៅមិនទាន់​ស្រឡះ​នៅឡើយ ​ទឹកភ្លៀង​រលឹមនៅតែ​បន្តធ្លាក់​។ ​លោក កែវ តារារស្មី ​អភិបាលរង​ និងជាអ្នកនាំពាក្យ​ក្រុងប៉ោយប៉ែត​ បានប្រាប់​វិទ្យុបារាំង​ RFI​ នៅថ្ងៃនេះថា ​ជំនន់ទឹកភ្លៀង​បានធ្វើឲ្យ​លិចផ្លូវ​មួយចំនួន​នៅក្នុងក្រុង ​ប្រជាពលរដ្ឋ​មួយចំនួន​ត្រូវបានជន្លៀស​ទៅកាន់ទីទួល​សុវត្ថិភាព​ ក៏ប៉ុន្តែ​មិនមាន​បញ្ហាគ្រោះថ្នាក់​ដល់អាយុ​ជីវិត​មនុស្ស ​និងសត្វ​ ឬខូចខាត​ទ្រព្យសម្បត្តិ​អ្វី​នៅឡើយ​។ ​តាមលោក​អភិបាលរង ​អាជ្ញាធរ​កំពុង​ត្រៀមលក្ខណៈ ​ដើម្បី​បញ្ចៀស​ហានិភ័យ​ជាយថាហេតុ​ផ្សេងទៀត ​ដែលអាចកើតឡើង​ ដោយសារតែ​បញ្ហាអាកាសធាតុ​។

ទឹកជំនន់នៅឯខេត្តជាប់ព្រំដែន
ទឹកជំនន់នៅឯខេត្តជាប់ព្រំដែន © សហការី
ផ្សាយពាណិជ្ជកម្ម
01:44

សូមស្តាប់ លោក កែវ តារារស្មី រៀបចំជូនដោយ ញឹម សុផល៖

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ