អានតួអត្ថបទ
កម្ពុជា-គ្រោះទឹកជំនន់

ប៉ោយប៉ែតមិនមានជំនន់បន្ថែមទៀតទេ ទោះជាភាគីថៃប្រាប់ឲ្យភាគីកម្ពុជាមានការប្រុងប្រយ័ត្នក៏ដោយ

ទឹកជំនន់​នៅក្រុង​ប៉ោយប៉ែត ​នៃខេត្ត​បន្ទាយមានជ័យ​ ដែលបណ្តាល​មកពី​ភ្លៀងធ្លាក់​ជាប់ៗគ្នា​ប៉ុន្មាន​ថ្ងៃកន្លង​ទៅនេះ ​បានស្រក​ទៅវិញ​បន្តិចហើយ​ មកទល់​ព្រឹកថ្ងៃសុក្រ​នេះ។​ លោក កែវ តារារស្មី ​អភិបាលរង​ និងជា​អ្នកនាំពាក្យ​រដ្ឋបាល​ក្រុងប៉ោយប៉ែត​ បានប្រាប់​វិទ្យុបារាំង​ RF​I នៅថ្ងៃនេះថា ​ក្រុងប៉ោយប៉ែត ​នឹងមិនមាន​ការគំរាមកំហែង​ដោយទឹក​ជំនន់​បន្ថែមទៀតទេ​ ប្រសិនបើ​អាកាសធាតុ​វិលមក​រកភាព​ប្រក្រតី​ដូចថ្ងៃនេះ​។ ​ដោយឡែក​ទឹកជំនន់​ ដែលអាចហូរ​ចាក់មក​ពីប្រទេសថៃ ​ដូចដែល​ភាគីថៃ​បានជូន​ដំណឹង​មកកម្ពុជា​កាលពីថ្ងៃមុន​ ក៏មិនមានដែរ​ ដោយសារ​ស្ថានភាព​ទឹកនៅ​ខាងទឹកដីថៃ ​មិនទាន់មាន​ការជន់លិច​អ្វីជាធំដុំ​នៅឡើយ​។​ នេះបើតាម ​លោក កែវ តារារស្មី។

ទិដ្ឋភាពនៃទឹកជំនន់នៅខេត្តបន្ទាយមានជ័យកាលពីពេលកន្លងទៅ
ទិដ្ឋភាពនៃទឹកជំនន់នៅខេត្តបន្ទាយមានជ័យកាលពីពេលកន្លងទៅ © សហការី
ផ្សាយពាណិជ្ជកម្ម
01:43

សូមស្ដាប់លោក កែវ តារារស្មី៖

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ