អានតួអត្ថបទ
កម្ពុជា-កូវីដ១៩

ពលរដ្ឋខ្មែរ ដែលគ្មានការងារធ្វើនៅក្នុងប្រទេសថៃប្រឈមនឹងការឆ្លងកូវីដ-១៩ ខ្ពស់បំផុត

ពលរដ្ឋខ្មែរ​ ដែលមិនមាន​ការងារធ្វើ​នៅក្នុង​ប្រទេសថៃ ​គឺជាក្រុមមនុស្ស ​ដែលកំពុង​ប្រឈម​នឹងការ​ឆ្លងជំងឺ​កូវីដ-១៩ ​ខ្ពស់ជាងគេ ​ក្នុងចំណោម​ពលករ​ ដែលបានចូល​ទៅបំរើ​ការងារ​នៅទីនោះ។ ​លោក លឹង សុផុន ​មន្ត្រីផ្នែក​ពលករ​អន្តោប្រវេសន៍​របស់​អង្គការ​សម្ព័ន្ធ​ភាពការងារ​ និងសិទ្ធិមនុស្ស(​សង់ត្រាល់) បា​នប្រាប់វិទ្យុ​បារាំង​អន្តរជាតិ​ RFI​ ពីខេត្តឈុនបុរី​ប្រទេសថៃ​មកថា ​ពលរដ្ឋខ្មែរ​ដែលមិនមាន​ការងារធ្វើ ​មិនត្រូវបាន​អាជ្ញាធរថៃ​ផ្តល់វ៉ាក់សាំង​ការងារ​កូវីដ-១៩​ឲ្យទេ។​ ពួកគេ​ជិតពាក់កណ្តាល​នៃពលករខ្មែរ​ ជាមនុស្ស​នៅក្រៅប្រព័ន្ធ​ការងារ​ ដូចជា​កូនក្មេង​ មនុស្សចាស់ ​បងប្អូន​ ឬអ្នកដែល​ទៅនៅជាមួយ​ពលករ​ជាដើម។​ ដោយឡែក ​ចំពោះ​ពលករ​ខ្មែរ ដែលមាន​ការងារធ្វើវិញ​ ពួកគេ​ភាគច្រើន​ទើបតែទទួល​បានការ​ចាក់វ៉ាក់សាំង​ដូសដំបូង​ប៉ុណ្ណោះ​។

ពលករម្នាក់កំពុងអង្គុយ ដើម្បីឲ្យគ្រូពេទ្យយកសំណាករកកូវីដ១៩
ពលករម្នាក់កំពុងអង្គុយ ដើម្បីឲ្យគ្រូពេទ្យយកសំណាករកកូវីដ១៩ AP - Gemunu Amarasinghe
ផ្សាយពាណិជ្ជកម្ម
01:51

សូមស្ដាប់ប្រសាសន៍លោក លឹង សុផុន៖

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ