អានតួអត្ថបទ
កម្ពុជា-កូវីដ១៩

លោក ហ៊ុន សែន គ្រោងបើកដំណើរការសេដ្ឋកិច្ច និងសង្គមឡើងវិញ ប្រសិនបើពី១០ទៅ១៥ថ្ងៃទៀត មិនមានការផ្ទុះឆ្លងកូវីដ-១៩

នៅក្នុងកិច្ច​ប្រជុំគណៈរដ្ឋ​មន្ត្រី​កាលពី​ព្រឹកថ្ងៃសុក្រ​នេះ លោកនាយក​រដ្ឋមន្ត្រី ​ហ៊ុន សែន ​បានប្រាប់​អង្គប្រជុំថា ​លោកមាន​គម្រោង​បើកសកម្មភាព​សេដ្ឋកិច្ច​ និងសង្គម​ឡើងវិញ ​ប្រសិនបើរយៈពេល​ពី ១០ ទៅ១៥ថ្ងៃ​ខាងមុខ ​មិនមាន​ការផ្ទុះការ​ឆ្លងជំងឺ​កូវីដ-១៩ ​ឡើងវិញ​នោះទេ។​ ការថ្លែង​របស់លោក ​ហ៊ុន សែន ​ដូច្នេះ គឺធ្វើឡើងបន្ទាប់​ពីប្រជាពលរដ្ឋ​ជាងកន្លះ​លាននាក់ ​បាននាំគ្នាដើរ​កម្សាន្ត ​នៅក្នុងឱកាស​បុណ្យភ្ជុំបិណ្ឌ​នៅតាម​តំបន់​ទេសចរណ៍​នានា​ទូទាំង​ប្រទេស​ ទាំងកម្ពុជា​ស្ថិតនៅក្នុង​ការបារម្ភ​នៅឡើយ​ ចំពោះការឆ្លង​រាលដាល​នៃជំងឺ​កូវីដ-១៩​ ជាពិសេស​ប្រភេទ​ដែលតា។​ ការបើកឲ្យ​ដើរកម្សាន្តនេះ ​ត្រូវលោកនាយក​រដ្ឋមន្ត្រី​ប្រាប់ឲ្យដឹង​ជាសាធារណៈ​ថា គឺជាការសាកល្បង​ដ៏ធំមួយ ​ដើម្បីឈាន​ទៅបើក​ប្រទេស​ឡើងវិញ ​លើគ្រប់​វិស័យ​ ប៉ុន្តែត្រូវ​បន្ត​រស់តាមគន្លងថ្មី​ ដោយប្រកាន់​ខ្ជាប់នូវ​វិធានការ​នានា​របស់​ក្រសួង​សុខាភិបាល​។

សម្តេច ហ៊ុន សែន
សម្តេច ហ៊ុន សែន © Internet
ផ្សាយពាណិជ្ជកម្ម
01:31

សូមស្តាប់ប្រសាសន៍លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន៖

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ