អានតួអត្ថបទ
កម្ពុជា-ទេសចរណ៍

ក្រសួងទេសចរណ៍ប្ដេជ្ញាស្វែងរកដៃគូអភិវឌ្ឍគ្រប់ទិសទី ដើម្បីលើកស្ទួយវិស័យទេសចរណ៍កម្ពុជា

ក្រសួង​ទេសចរណ៍​កាល​ពី​ថ្ងៃទី០៨​ តុលា​ម្សិលមិញ​ បាន​សម្រេច​បង្កើត​ក្រុម​ការងារ​មួយ ​ដើម្បី​សម្របសម្រួល​នូវ​ការ​អនុវត្ត​គម្រោង​ផ្នែក​ទេសចរណ៍​របស់​ដៃគូ​អភិវឌ្ឍ​ពីអង្គការ​ជាតិ ​និង​អន្តរជាតិ​នានា ​ក្នុង​ការ​ចូលរួម​ស្តារ ​ក៏​ដូចជា​លើកកម្ពស់​ការអភិវឌ្ឍ​វិស័យ​ទេសចរណ៍​នៅ​កម្ពុជា​។ ​​ជុំវិញ​ការ​បង្កើត​ក្រុមការងារ​នេះ ​លោក ​តុប ​សុភ័ក្ត្រ ​អ្នកនាំពាក្យ​ក្រសួង​ទេសចរណ៍​បាន​ថ្លែង​ប្រាប់​វិទ្យុ​បារាំង​អន្តរជាតិ​ឱ្យដឹងថា​ គម្រោង​អនុវត្ត​នេះ ​មិន​ត្រឹមតែ​ជួយ​លើក​កម្ពស់​វិស័យ​ទេសចរណ៍​មួយ​មុខ​នោះទេ ​ប៉ុន្តែ​វា​ក៏​នឹង​ជួយ​អភិវឌ្ឍន៍​ផ្នែក​ធនធាន​មនុស្ស ​ ប្រព័ន្ធ​ហេដ្ឋា​រចនា​សម្ព័ន្ធ​ និង​បង្កើត​ប្រាក់​ចំណូល​គ្រួសារ​មួយ​ផ្នែក​ធំ​ដល់​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន​ផង​ដែរ​។

សកម្មភាពដើរលេងកម្សាន្តរបស់ពលរដ្ឋនៅអំឡុងពិធីបុណ្យភ្ជុំបិណ្ឌរយៈពេលបីថ្ងៃ
សកម្មភាពដើរលេងកម្សាន្តរបស់ពលរដ្ឋនៅអំឡុងពិធីបុណ្យភ្ជុំបិណ្ឌរយៈពេលបីថ្ងៃ © FB/Ministry of Tourism Page
ផ្សាយពាណិជ្ជកម្ម
01:58

សូមស្តាប់ការលើកឡើងរបស់លោក តុប សុភ័ក្ត្រ៖

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ