អានតួអត្ថបទ
កម្ពុជា-សង្គម

លោក ស ខេង ប្រាប់ចៅហ្វាយខេត្តបាត់ដំបងឲ្យដកស្រង់បទពិសោធន៍ដោះស្រាយទំនាស់ពីលោក ម៉ៅ ធនិន អភិបាលខេត្តពោធិ៍សាត់

នៅក្នុង​ឱកាស​នៃការ​ប្រកាសចូល​កាន់មុខ​តំណែង​អភិបាលខេត្ត​បាត់ដំបង​ថ្មី គឺលោក​ សុខ លូ ​អតីត​អភិបាល​ខេត្តកំពង់ធំ​នាព្រឹកថ្ងៃចន្ទនេះ ​លោកឧបនាយក​រដ្ឋមន្ត្រី ​ស ខេង ​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ ​បានរំលឹក​ជាថ្មីឲ្យមន្ត្រី​ថ្នាក់ក្រោមជាតិ​ យកចិត្ត​ទុកដាក់​ដោះស្រាយ​ទំនាស់​ក្រៅប្រព័ន្ធតុលាការ។​ លោក ស ខេង ​បានលើកយក​ពីភាព​ជោគជ័យ​ក្នុងការ​ដោះស្រាយបញ្ហា​របស់ប្រជាពលរដ្ឋ​តាមរយៈ​ការប្តឹងចូល​មកក្នុងទំព័រ​ហ្វេសប៊ុក​របស់លោក ​ដែលពេលនេះ ​មានសំណុំរឿង​មិនតិច​ជាង១ពាន់​ករណីទេ ​ដែលលោកបាន​ទទួល ​និងដោះស្រាយ​ប្រកបដោយ​ប្រសិទ្ធភាព។​ លោករដ្ឋមន្ត្រី​ក៏បានប្រាប់ឲ្យ​បើកផ្លូវផងដែរ ​ឲ្យប្រជាពលរដ្ឋ​អាចប្តឹងឡើង​ទៅដល់​លោកនាយក​រដ្ឋមន្ត្រី ​ហ៊ុន សែន ​ប្រសិនបើ​បញ្ហាមួយចំនួន​ថ្នាក់ក្រោមជាតិ​មិនអាច​មានលទ្ធភាព​ដោះស្រាយបាន។​ លើសពីនេះ ​លោក ស ខេង ​បានប្រាប់​ឲ្យអភិបាល ​និងមន្ត្រី ​ខេត្តបាត់ដំបង​ដកស្រង់​បទពិសោធន៍ពី ​លោក ម៉ៅ ធនិន ​អភិបាលខេត្តពោធិ៍សាត់​ ដែលនឹងត្រូវប្តូរ​ទៅធ្វើជា​អភិបាល​ខេត្តកំពត​ នៅថ្ងៃទី១៣ ​ខែតុលា​ខាងមុខ​។

លោកឧបនាយករដ្ឋមន្ត្រី ស ខេង និងលោក ម៉ៅ ធនិន អតីតអភិបាលខេត្តពោធិ៍សាត់
លោកឧបនាយករដ្ឋមន្ត្រី ស ខេង និងលោក ម៉ៅ ធនិន អតីតអភិបាលខេត្តពោធិ៍សាត់ © សហការី
ផ្សាយពាណិជ្ជកម្ម
02:37

សូមស្តាប់ប្រសាសន៍លោក ស ខេង រៀបចំដោយ ញឹម សុផល៖

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ