អានតួអត្ថបទ
កម្ពុជា-គ្រោះទឹកជំនន់

ទឹកជំនន់ខេត្តរតនគីរី ឡើងផុតកំរិតប្រកាសអាសន្នជាងកន្លះម៉ែត្រ

កំពស់​ទឹកនៅស្រុក​លំផាត់ ខេ​ត្តរតនគីរី​ បានឡើង​ដល់ចំណុច​ហួសកំរិត​ប្រកាស​អាសន្នហើយ​ មកទល់​ថ្ងៃត្រង់ ថ្ងៃ​ចន្ទនេះ ​ដោយកំពស់ទឹក​បានឡើងដល់​១៣,០២ម៉ែត្រ ​ខណៈដែល​ចំណុចប្រកាស​អាសន្នគឺ​១២,៥០ម៉េត្រ។​ ផ្ទះសម្តែង​ ដីស្រែចំការ​ ជាច្រើន​ហិចតា​បានរងនូវ​ការលិចលង់​ ដោយខណៈនេះ ​គេនៅមិនទាន់​អាចប៉ាន់​ប្រមាណ​បាននៅឡើយ។​ លោក ចាន់ យុត្ថា ​រដ្ឋលេខាធិការ​ និងជាអ្នកនាំពាក្យ​ក្រសួង​ធនធានទឹក​ និងឧត្តុនិយម​ បានថ្លែងថា​ ទឹកភ្លៀងបានធ្លាក់​ជោគជាំជា​ច្រើនថ្ងៃដោយសារ​បាតុភូតអាកាស​ធាតុចំនួន២ ​ជាពិសេសនៅក្នុង​ប្រទេសវៀតណាម​ភាគកណ្តាល ​ដែលមានព្រំប្រទល់​ជាប់ខេត្ត​រតនគីរី​។

ស្ថានភាពទឹកជន់ជោរកាត់ផ្លូវនៅ​ឯខេត្តរតនគិរី
ស្ថានភាពទឹកជន់ជោរកាត់ផ្លូវនៅ​ឯខេត្តរតនគិរី © សហការី
ផ្សាយពាណិជ្ជកម្ម
01:54

សូមស្តាប់ប្រសាសន៍លោក ចាន់ យុត្ថា រៀបចំដោយ ញឹម សុផល៖

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ