អានតួអត្ថបទ
កម្ពុជា-សង្គម

លោក អេង ហ៊ី៖ អាជ្ញាធរនៅមិនទាន់សិក្សាច្បាស់ពីការយកឈើពីព្រៃធ្វើជាថាមពលខុសច្បាប់តាមរោងចក្រ

ការ​ស្រាវជ្រាវ​មួយ​ពី​សកលវិទ្យាល័យ​ London​ បាន​​បង្ហាញ​ថា​ព្រៃឈើ​នៅ​កម្ពុជា​ត្រូវ​បាន​ដុត​បំផ្លាញ​ដើម្បី​​យក​ជា​ថាមពល ​សម្រាប់​ផ្គង់ផ្គង់​​នៅក្នុង​រោងចក្រ​ផលិតផលម៉ាកល្បីៗរបស់​អឺរ៉ុប​​ជាច្រើន។ គណៈ​កម្មការជាតិដើម្បីទប់ស្កាត់និងបង្ក្រាប​បទល្មើសធនធាន​ធម្មជាតិ នៅថ្ងៃអាទិត្យនេះ តាមរយៈវិទ្យុបារាំងអន្តរជាតិបានឆ្លើយតបថា គណៈកម្មការ​នៅមិនទាន់បានសិក្សាច្បាស់អំ​ពី​បញ្ហានេះនៅឡើយ យ៉ាងណាមិញ​គឺ​មាន​បទល្មើសព្រៃឈើ​ជាច្រើនដែល​​ត្រូវបានបង្ក្រាប​​ដោយសមត្ថកិច្ច​​​​។

រូបភាពថតពីលើអាកាសអំពីការបំផ្លិចបំផ្លាញបរិស្ថានដោយរោងចក្រ
រូបភាពថតពីលើអាកាសអំពីការបំផ្លិចបំផ្លាញបរិស្ថានដោយរោងចក្រ © VICE
ផ្សាយពាណិជ្ជកម្ម

ការស្រាវជ្រាវ​​មួយពី​មហាវិទ្យាល័យស្រាវជ្រាវសាធារណៈ​នៃសកលវិទ្យាល័យ London​ នៅអង់គ្លេស​ ​បាន​បង្ហាញ​​អំ​ពីការបំផ្លិច​​បំផ្លាញ​បរិស្ថាន​ដោយ​​រោងចក្រផលិតផលម៉ាកល្បីៗរបស់អ៊ឺរ៉ុប​នៅក្នុង​ប្រទេសកំពុងអភិវឌ្ឍន៍​ ក្នុងនោះមាន​កម្ពុជាផងដែរ។ និងថាមានរោងចក្រ​១ក្នុងចំណោមរោងចក្រ៣នៅកម្ពុជា កំពុង​ប្រើប្រាស់ដើម​​ឈើចេញ​​ពីការកាប់ព្រៃធ្វើ​​​​​ជា​ថាមពលផ្គត់ផ្គង់​នៅ​តាម​រោងចក្រ។

ក្នុងរបាយការណ៍នោះបង្ហាញទៀតថា​ ដើមឈើ​ដែលកាប់ចេញពីព្រៃនៅ​កម្ពុជាត្រូវបានយកទៅ​ប្រើប្រាស់​ជាថាមពល​ខុសច្បាប់នៅតាម​រោងចក្រកាត់ដេរផលិត​ផល​ម៉ាកល្បីៗរបស់លោកខាងលិច។ ក្រុមហ៊ុន​ម៉ាកល្បីៗរបស់អ៊ឺរ៉ុបទាំងនោះរួមមាន Lidl, Gap Inc, H&M, Levi- Strauss និង​ Ralph Lauren ជាដើម​។​

លោក​​ឧត្តម​សេនីយ៍​ត្រី ​​អេង ​​ហ៊ី ​​អ្នក​​នាំ​ពាក្យ​​កង​​រាជ​​អាវុធ​ហត្ថ​​លើ​​ផ្ទៃ​ប្រទេស ​​និង​​គណៈកម្មាធិការ​​ជាតិ​​ដើម្បី​​ទប់​​ស្កាត់ ​​និង​​បង្ក្រាប​​បទល្មើស​​ធនធាន​​ធម្មជាតិ​​នៅថ្ងៃ​ទី​២៤​តុលាលើកឡើង​ថា គណៈកម្មការ​នៅមិនទាន់បានសិក្សាច្បាស់អំ​ពីការយកឈើពីព្រៃធ្វើជាថាមពលខុសច្បាប់តាមរោងចក្រនៅឡើយ។

អ្នកនាំពាក្យរូបនេះ បន្ត​ថា ករណីកាប់​បំផ្លាញ​ព្រៃឈើ​បាន​ថយចុះជាលំដាប់ ដោយ​ក្នុង​នោះ បទ​ល្មើស​ដែល​បង្ក្រាប​បានជា​បទ​ល្មើស​តូចៗប៉ុណ្ណោះ។​​​ តែយ៉ាងណាមិញ​លោក​​ឧត្តម​សេនីយ៍​ត្រី ​​អេង ​​ហ៊ី ​​អ្នក​​នាំ​ពាក្យ​​កង​​រាជ​​អាវុធ​ហត្ថ​​លើ​​ផ្ទៃ​ប្រទេស​​និង​​គណៈកម្មាធិការ​​ជាតិ​​ដើម្បី​​ទប់​​ស្កាត់និងបង្ក្រាបបទល្មើសធនធានធម្មជាតិថា​ ​បទល្មើសព្រៃឈើ​ជាច្រើនត្រូវបានបង្ក្រាប​​ដោយអាជ្ញាធរ​ជាបន្តបន្ទាប់​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ