អានតួអត្ថបទ
កម្ពុជា-គ្រោះទឹកជំនន់

កំពស់ទឹកស្ទឹងព្រែកត្នោត ឡើងជិតស្មើឆ្នាំទៅ ដែលធ្វើឲ្យលិចលង់ផ្នែកខ្លះនៃភ្នំពេញ និងខេត្តកណ្តាល

គិតមក​ត្រឹមម៉ោង​១២ថ្ងៃត្រង់​ថ្ងៃអង្គារនេះ ទឹ​កស្ទឹងព្រែកត្នោត ​បានឡើង​រហូតដល់​កំពស់ ៩,៣០ម៉ែត្រ ​គឺឡើងជិតស្មើ​នឹងជំនន់​ស្ទឹងព្រែកត្នោត​កាលពីឆ្នាំទៅ ៩,៥៥ម៉ែត្រ ​ដែលធ្វើឲ្យទឹក​អាចហូរ​លើទំនប់​បង្ហៀរជិត២ម៉ែត្រ ​នៅផ្នែកខាងលើ។ ​ទោះយ៉ាងណា​ លោក ចាន់ យុត្ថា ​រដ្ឋលេខាធិការ ​និងជាអ្នកនាំពាក្យ​ក្រសួងធនធានទឹក ​និងឧត្តុនិយម​ បានប្រាប់​វិទ្យុបារាំង​ RFI នៅមុននេះ​បន្តិចថា ​ក្រុមការងារ​ក្រសួង​ធនធានទឹក​ និងអាជ្ញាធរ​ កំពុងតែ​ទប់ទល់ ​នឹងការហូរច្រោះ ​តាមរយៈរន្ធនាគ​មួយចំនួន​ ដែលធ្វើឲ្យ​ទឹកជន់លិច​ផ្នែកខ្លះនៃ​ខណ្ឌដង្កោរ។​ ដោយឡែកក្រសួង​ធនធានទឹក​កំពុងតែតាម​ដានយ៉ាងយក​ចិត្តទុកដាក់ ​ចំពោះបាតុភូត​សម្ពាធទាប​ ដែលនឹង​កើតឡើងលើ​ប្រទេស​កម្ពុជា​ប៉ុន្មានថ្ងៃជា​បន្តបន្ទាប់ទៀត​។

ស្ថានភាពទឹកនៅស្ទឺងព្រែកត្នោត
ស្ថានភាពទឹកនៅស្ទឺងព្រែកត្នោត © FB
ផ្សាយពាណិជ្ជកម្ម
02:21

សូមស្តាប់លោក ចាន់ យុត្ថា៖

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ