អានតួអត្ថបទ
កម្ពុជា-នយោបាយ

លោក ហ៊ុន សែន៖ លេងពួកក្រុមជ្រុលនិយមឲ្យចប់សិន ទើបត្រួសត្រាយផ្លូវសម្រាប់ក្មេងជំនាន់ក្រោយ

នៅក្នុងពិធី​សម្ពោធ​ដាក់ឲ្យ​ប្រើប្រាស់​«ស្ពានមិត្តភាពកម្ពុជា-ចិន ស្ទឹងត្រង់-ក្រូចឆ្មារ»​នាព្រឹក​ថ្ងៃអង្គារ​នេះ​ នៅស្រុក​ស្ទឹងត្រង់​ខេត្តកំពង់ចាម​ លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន​ បាន​ថ្លែង​រំលឹក​ជាថ្មីថា​លោក​នឹងបន្ត​ធ្វើជានាយករដ្ឋមន្ត្រី​តទៅមុខទៀត​ ស្រេច​នឹងចិត្តលោក​ ប្រសិន​បើប្រជាជន​នៅបោះឆ្នោតឲ្យ។​ លោក​ ហ៊ុន សែន​ បន្តថា​ ការរាតត្បាត​នៃជំងឺកូវីដ-១៩​ ធ្វើឲ្យកម្ពុជា​ខាតបង់​ថវិកា​ស្មើនឹង​ការសាងសង់​ស្ពានចំនួន​២០​ ដែល​ វិបត្តិ​ជំងឺកូវីដ-១៩​ ធ្វើឲ្យកម្ពុជា​ចំណាយ​ថវិកាជាតិ​ប្រមាណ​ ២ ៣០០ លានដុល្លារ​។​ ជាមួយគ្នានេះ​ លោកនាយក​រដ្ឋមន្ត្រី​ សង្ឃឹម​ និង​ស្វាគមន៍​ចំពោះប្រទេស​ចម្រើន​លូតលាស់​ G7​ នឹងជួយ​ដល់ការ​កសាង​ហេដ្ឋារចនាសម្ព័ន្ធ​នៅកម្ពុជា​ ដើម្បី​កុំឲ្យគេ​និយាយថា​ កម្ពុជាពឹងតែចិន។​ ក្រៅពីនេះ​ ប្រមុខ​រដ្ឋាភិបាល​កម្ពុជា​ក៏បាន​ប្រកាសថា​ លោក​នឹងទៅចូលរួម​វេទិកា​សេដ្ឋកិច្ច​ពិភពលោក​ នាទីក្រុងដាវូស​ ប្រទេសស្វីស​ នៅថ្ងៃទី១៧​ ដល់ ២២​ ខែធ្នូ​ ខាងមុខ​ ព្រមទាំង​ប្រាប់ឲ្យអ្នក​ប្រឆាំង​នឹងលោក​ទៅធ្វើបាតុកម្ម​នៅទីនោះ​ និងថា​ឲ្យអ្នក​ប្រឆាំងលោក​ ប្រាប់ឲ្យ​តុលាការ​ឧក្រិដ្ឋកម្ម​អន្តរជាតិ​ទៅចាប់លោក​នៅទីនោះផង​ដែរទៅ។​

សម្តេចតេជោ ហ៊ុន សែន និងឯកអគ្គរដ្ឋទូតចិន ប្រចាំនៅកម្ពុជា អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ស្ពានស្ទឹងត្រង់-ក្រូចឆ្មារ និងបើកការដ្ឋានសង់ផ្លូវជាតិលេខ «71C»
សម្តេចតេជោ ហ៊ុន សែន និងឯកអគ្គរដ្ឋទូតចិន ប្រចាំនៅកម្ពុជា អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ស្ពានស្ទឹងត្រង់-ក្រូចឆ្មារ និងបើកការដ្ឋានសង់ផ្លូវជាតិលេខ «71C» © FB/SMP
ផ្សាយពាណិជ្ជកម្ម
02:00

សូមស្តាប់ប្រសាសន៍លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន៖

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ