អានតួអត្ថបទ
កម្ពុជា-ច្បាប់

ប្រជាពលរដ្ឋមិនមានជំនឿ ខណៈអាជ្ញាធរខេត្តសន្យាចុះដោះស្រាយបញ្ហាដីធ្លីនៅខេត្តកោះកុង

ប្រជាពលរដ្ឋ​ប្រមាណ​៧០០នាក់​ មកពី​សហគមន៍​ចំនួន៦​ នៃស្រុកស្រែ​អំបិល​ ខេត្តកោះកុង​ នៅព្រឹក​ថ្ងៃទី២៤​ ខែវិច្ឆិកា​នេះ​ បាន​នាំគ្នា​ទៅកាន់​សាលាខេត្ត​ ដើម្បីសួរ​នាំញត្តិ​របស់ពួកគេ​ ដែលបាន​ដាក់ទៅ​អាជ្ញាធរ​ កាលពី​ពេលកន្លង​ទៅ​ និង​ដាក់ញត្តិថ្មី​បន្ថែមជុំវិញ​បញ្ហាដីធ្លី។​ ជាដី​កម្មសិទ្ធិ​ឯកជន​របស់រដ្ឋ​ចំនួន​ជាង១ពាន់​ហិចតា​ ដែល​ប្រជា​ពលរដ្ឋ​ជាង៧០០​គ្រួសារ​ បាន​ស្នើសុំ​ពីរដ្ឋាភិបាល​ ដើម្បី​យក​មកកាន់​កាប់​អាស្រ័យផល​ក្រោម​រូបភាព​ដីសម្បទាន​សង្គមកិច្ច។​ លោកស្រី​ ផាវ ញ៉ើង​ តំណាង​ប្រជាពលរដ្ឋ​សហគមន៍​១៧៥​ បានថ្លែង​ប្រាប់វិទ្យុ​បារាំង RFI​ ក្រោយ​ជំនួប​ជាមួយលោក​ស្រី​ មិថុនា​ ភូថង​ អភិបាល​ខេត្តកោះកុង​ថា​ ជំនួបជាមួយ​អភិបាលខេត្ត​កោះកុង​ពេញមួយព្រឹកនេះ​ មិនមាន​លទ្ធផល​អ្វី​ជាវិជ្ជមានទេ។​ ក៏ប៉ុន្តែ​លោកស្រី​ទទួល​ស្គាល់ថា​អភិបាល​ខេត្ត​កោះកុង​ជាស្ត្រីរូប​នេះ​ មានសុឆន្ទៈ​ជជែកគ្នា​ច្រើនជាង​អភិបាលខេត្ត​មុនៗ។​

ប្រជាពលរដ្ឋប្រមាណ៧០០នាក់ មកពីសហគមន៍ចំនួន៦ នៃស្រុកស្រែអំបិល ខេត្តកោះកុង
ប្រជាពលរដ្ឋប្រមាណ៧០០នាក់ មកពីសហគមន៍ចំនួន៦ នៃស្រុកស្រែអំបិល ខេត្តកោះកុង © សហការី
ផ្សាយពាណិជ្ជកម្ម
02:08

សូមស្តាប់ការលើកឡើងរបស់លោកស្រី ផាវ ញ៉ើង៖

សូមរំលឹកថា​ ប្រជាពលរដ្ឋ​ចំនួន ៧០០គ្រួសារ​នេះ​ ធ្លាប់បាន​ដាក់ញត្តិ​ស្នើសុំ​ដីសម្បទាន​សង្គមកិច្ច​ចំនួន​២លើក​រួចមកហើយ​ ក្នុងនោះដាក់​ទៅក្រសួង​ដែនដី​កាលពី​ឆ្នាំ២០១៩​ និងដាក់​ទៅសាលាខេត្ត​កោះកុង​កាលពីឆ្នាំ​២០២០។​ ក៏ប៉ុន្តែការ​ស្នើសុំ​ទាំងពីរ​លើកនេះ​ មិនត្រូវ​បានឆ្លើយតប​ពីអាជ្ញាធរ​នៅឡើយទេ​ ទាំងថ្នាក់ជាតិ​ និងថ្នាក់ក្រោមជាតិ៕​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ