អានតួអត្ថបទ
កម្ពុជា-សង្គម

កញ្ញា ភួន កែវរស្មី៖ «ការផ្តល់ពានអ្នកការពារឈានមុខដល់យើង បង្ហាញថាសកម្មភាពរបស់យើងមិនខុសច្បាប់ទេ»

ក្រុមយុវជន​សកម្មជន​មាតាធម្មជាតិ​0ចំនួន៦រូប​ ត្រូវបាន​អង្គការ​ Frontline​ Award​ ផ្តល់​ជ័យលាភី​ពានរង្វាន់​អ្នកការពារ​ឈានមុខ​(Frontline Award)​ ដែលកម្មវិធី​ប្រគល់​ពានរង្វាន់​នេះ​ ប្រព្រឹត្ត​ទៅកាល​ពីថ្ងៃពុធ​ម្សិលមិញ​ នៅទីក្រុង​ Dublin​ ប្រទេស​អៀកឡង់​ ត្រូវនឹង​ពេលយប់​នៅកម្ពុជា។​ ជាមួយគ្នា​នេះ​ ស្ថាប័ន​ និងបុគ្គល​ ដែលទទួល​បានពាន​រង្វាន់​ដូចគ្នា​នេះចំនួន​៥ទៀត​ គឺមាន​មកពីប៉ាឡេស្ទីន​ សេរ៉ាឡេអូន​ បេឡារ៉ុស​ ព័រទុយហ្គាល់​ និងប្រេស៊ីល។​ កញ្ញា ភួន កែវរស្មី​ យុវតីម្នាក់​ ក្នុងចំណោម​យុវជន៦នាក់​ នៃសកម្មជន​មាតាធម្មជាតិ​ បានថ្លែង​ប្រាប់វិទ្យុ​បារាំង RFI​ នៅថ្ងៃនេះថា​ ពានរង្វាន់​នេះគឺជាកិត្តិយស​មួយដ៏ធំធេង​ ដែលបង្ហាញ​ពីការលើកទឹកចិត្ត​ដោយអន្តរជាតិ​ និងមានការគាំទ្រ​ដោយពលរដ្ឋ​ខ្មែរ​ លើសកម្មភាព​ការពារបរិស្ថាន​របស់ពួកគេ​ បើទោះ​ណាជា​រដ្ឋាភិបាល​មិនទទួលស្គាល់​ក៏ដោយ។​

ក្រុមយុវជនសកម្មជនមាតាធម្មជាតិ0ចំនួន៦រូប
ក្រុមយុវជនសកម្មជនមាតាធម្មជាតិ0ចំនួន៦រូប © សហការី
ផ្សាយពាណិជ្ជកម្ម
03:39

សូមស្តាប់ការលើកឡើងរបស់កញ្ញា ភួន កែវរស្មី តាមការសាកសួរពី ញឹម សុផល៖

សូមបញ្ជាក់ថា​ សកម្មជន​មាតាធម្មជាតិ​ទាំង៦រូប​ ម្នាក់ៗ​បានជាប់ពន្ធនាគារ​ជាច្រើនខែ​ ចាប់តាំង​ពីខែ​មិថុនា​ឆ្នាំ២០២១​មក​ ដោយសារ​តែការធ្វើ​សកម្មភាព​ការពារ​ធនធាន​ធម្មជាតិ​ និងបរិស្ថាន​របស់ពួកគេ​កន្លង​មក។​ ក៏ប៉ុន្តែ​អាជ្ញាធរ​យល់ថា​សកម្មភាព​របស់​ក្រុមយុវជន​ទាំងនេះ​ បាន​បង្កប់​នូវអំពើ​មិនស្របច្បាប់​ មានគោលដៅ​ប្រឆាំង​ និងផ្តួលរំលំ​រដ្ឋាភិបាល​ ដោយមាន​ជនបរទេស​នៅពីក្រោយ។​ ពួកគេ​ត្រូវបាន​អាជ្ញាធរ​ចាប់ដាក់​ពន្ធនាគារ​តាមរយៈ​អំណាច​តុលាការ​ជាបន្តបន្ទាប់​ ទើបតែនៅយប់​ថ្ងៃទី១២​ ខែវិច្ឆិកា​ កន្លងទៅ​ សកម្មជន​បរិស្ថាន​ទាំង០៦រូប​ រួមមាន​ ថុន រដ្ឋា​ ភួន កែវរស្មី​ ឡុង គន្ធា​ យីម លាងហ៊ី​ លី ចន្រ្ទដារ៉ាវុធ​ និងស៊ុន រដ្ឋា​ ត្រូវបាន​ដោះលែង​អោយមាន​សេរីភាព​ឡើងវិញ​ និងខ្លះ​ស្ថិតនៅក្រៅ​ឃុំ​ជា​បណ្តោះអាសន្ន៕​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ