អានតួអត្ថបទ
កម្ពុជា-នយោបាយ

កញ្ញា សេង ធារី ចោទតុលាការក្រុងភ្នំពេញថាជា«តុលាការល្ខោននយោបាយ»

នៅព្រឹក​មិញ ​​កញ្ញា​ សេង ធារី អ្នក​ច្បាប់​និងអ្ន​កធ្វើការ​ខាង​ការពារសិទ្ធិមនុស្ស​ បានពោល​ពាក្យ​​ចោទប្រកាន់​ តុលាការ​ការ​ក្រុង​ភ្នំពេញ​ ថា ជា«តុលាការ​ល្ខោន​នយោបាយ»!  នៅពេល​ដែល​កញ្ញា​ធ្វើដំណើរ​​​ ​ចូល​ខ្លួន​ទៅ​​បំភ្លឺ​នៅតុលាការ​។​ តុលាការក្រុង​ បាន​ចោទប្រកាន់រូបនាង ក្នុងបទល្មើស«រួម​គំនិត​ក្បត់» ​និង «ញុះញង់បង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម» ជាមួយ សកម្មជនគណបក្សសង្គ្រោះជាតិជាច្រើននាក់​ទៀត ​ជុំវិញ​​គម្រោង​ធ្វើ​ដំណើរ​ចូល​ស្រុក​ខ្មែរ របស់​លោក សម រង្ស៊ី នៅ​ថ្ងៃទី​៩វិច្ឆិកា២០១៩។​

កញ្ញា សេង ធាវី អ្នកច្បាប់និងអ្នកធ្វើការខាងការពារសិទ្ធិមនុស្ស
កញ្ញា សេង ធាវី អ្នកច្បាប់និងអ្នកធ្វើការខាងការពារសិទ្ធិមនុស្ស © FB
ផ្សាយពាណិជ្ជកម្ម
01:04

កញ្ញា សេង ធារី មានប្រសាសន៍ពីក្នុងឡាន ដាក់តាមហ្វេសបុក ពេលធ្វើដំណើរទៅតុលាការ យ៉ាងដូច្នេះ៖

សូមបញ្ជាក់ថា សវនាការ​ព្រឹកមិញនេះ ត្រូវលើកពេល​ទៅធ្វើ​នៅ​ថ្ងៃ​ក្រោយ​។  ប៉ុន្តែ​ករណីកញ្ញា សេង ធារី និង​តុលាការខ្មែរ​នេះ គឺ​នាយិកាប្រតិបត្តិមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា អ្នកស្រី ចក់ សុភាព កត់​សម្គាល់ថា «ខ្មែរយើងមានរឿងរ៉ាវល្អៗច្រើន​ តែអកុសលក៏ពូកែចោទគ្នាពីអំពើក្បត់​ លាបពណ៌​ និងមិនទាន់ចេះធ្វើការជាមួយគ្នាដើម្បីឯកភាពជាតិ!»

រីឯ​ជុំវិញ​ ដំណើរមាតុភូមិនិវត្តន៍របស់លោក សម រង្ស៊ី កាលពីថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៩  គឺត្រូវ​អ្ន​ក​នយោបាយ​បក្ស​កាន់អំណាច ចោទប្រកាន់​លោក សម រង្ស៊ី និង​អ្នក​គាំទ្រ ថា​ចូលរួមក្នុងផែនការប៉ុនប៉ងធ្វើរដ្ឋប្រហារផ្តួលរំលំ រាជរដ្ឋាភិបាលស្របច្បាប់។​

ពីរឆ្នាំ​មកនេះ មានមនុស្ស​ជាច្រើន​សិប​នាក់ ត្រូវ​ចាប់​ឃាត់ខ្លួន, ចោទប្រកាន់ និង​ត្រូវ​មាន​ក្តីក្តាំ​ឡើងតុលាការ​។

នៅដើម​ខែមីនា ឆ្នាំ២០២១នេះ  តុលាការ​ក្រុង​ភ្នំពេញ ប្រកាសសាលក្រម កាត់ទោសលោក សម រង្ស៉ី ច្បាប់ឱ្យជាប់ពន្ធនាគារ ២៥ឆ្នាំ ព្រមទាំងដកហូត​សិទ្ធិ​ជាមូលដ្ឋាន​មួយ​ចំនួន។  ចំពោះ​សហការី​ជំនិតៗ​​និង​អតីត​មន្ត្រី​ជាន់​ខ្ពស់​បក្ស​សង្គ្រោះជាតិ មួយ​ចំនួន​ ក៏ត្រូវ​កាត់ទោសធ្ងន់ធ្ងរ ដែល​អ្ន​កខ្លះ​តម្រូវ​ឲ្យ​ជាប់​ពន្ធនាគារ ២០ ទៅ​២២ឆ្នាំ៕​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ