អានតួអត្ថបទ
កម្ពុជា-សង្គម

លោកស្រី ម៉ែន សំអន លើកទឹកចិត្តឲ្យដាក់«ថ្ងៃរំឮកគុណអង្គរ»ជា«ទិវាបុណ្យជាតិ»

១៤ធ្នូ១៩៩២ -១៤ធ្នូ២០២១ គឺ​ជា​គម្រប់​ខួប​ ២៩ឆ្នាំ នៃការ​ដាក់​ តំបន់រមណីយដ្ឋានអង្គរ នៅក្នុងបញ្ជីមត៌កបេតិកភណ្ឌ​ពិភពលោក។ កាលណោះ ពិធីនេះ រៀបចំ​ដោយ​ គណៈកម្មការបេតិកភណ្ឌពិភពលោក លើកទី១៦ នៅទីក្រុងសាន់តាហ្វេ សហរដ្ឋអាមេរិក។

លោកស្រី ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី
លោកស្រី ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី © FB Apsara National Authority
ផ្សាយពាណិជ្ជកម្ម

ក្នុង​ខួប​២៩ នៅ​ឆ្នាំនេះ ក្រសួង​វប្បធម៌​ខ្មែរ និង​អាជ្ញាធរ​ជាតិ​អប្សរា ព្រម​ទាំង​អាជ្ញាធរ​ខេត្ត​សៀមរាប​ បាន​រៀបចំ​ពិធីបុណ្យ​​«រំឮកគុណអង្គរ» ដើម្បីឧទ្ទិស​​នឹក​គុណដល់​​បុព្វ​បុរស​ខ្មែរ ដែល​បានស្ថាបនា​​ប្រាសាទ​ដ៏​ប្រណី​ត​ជាង​១០០​ប្រាសាទ​នៅ​តំបន់​អង្គរ ហើយ​ប្រាង្គ​ប្រាសាទ​បុរាណ​ទាំង​អស់​នេះ ​បាន​រួម​ចំណែកយ៉ាង​សំខាន់ ក្នុងការ​​ផ្ដល់​ផល​ប្រយោជន៍​ជា​ច្រើន​ដល់​សង្គម​និង​សេដ្ឋកិច្ច​ជាតិ ​នា​ពេលសព្វថ្ងៃនេះ​​។

ក្នុង​ន័យ​នេះ ទាំង​រដ្ឋមន្ត្រី​ក្រសួង​វប្បធម៌ លោកស្រី ភឿង សកុណា​ និង​ទាំងលោកស្រី ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី បាន​លើកឡើង​ថា «យើង​ត្រូវដឹងគុណបុព្វបុរស!»។ ថ្លែង​នៅ​មុខ​ប្រាសាទ​អង្គរ  លោកស្រីទាំងពីរ​ ក៏បានជំរុញ​លើកទឹកចិត្ត​ឲ្យ​មនុស្សគ្រប់រូប​ គួរតែអញ្ជើញ​​ទៅ​​ទស្សនា​អង្គរ ឲ្យបាន យ៉ាងហោច​ ម្តង ក្នុងមួយ​ឆ្នាំ។​

ថ្លែង​ក្នុងនាម​ជា​អធិបតី​នៃអង្គពិធី​ លោកស្រី ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី សូមស្នើយោបល់​​ឲ្យដាក់«ថ្ងៃរំឮកគុណអង្គរ» ជា ​«​ទិវា​បុណ្យ​ជា​តិ» នៅថ្ងៃខាង​មុខ។​

00:44

សូមស្តាប់ប្រសាសន៍ របស់ រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច លោកស្រី ម៉ែន សំអន ៖

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ