អានតួអត្ថបទ
កម្ពុជា-សង្គម

បុគ្គលិកក្រុមហ៊ុនណាហ្គាវើល នឹងបន្តគោលជំហរធ្វើកូដកម្មអហិង្សារហូតទទួលបានដំណោះស្រាយ

សហជីព​ក្រុមហ៊ុន​កាស៊ីណូ​ណាហ្គា​វើល​នៅ​ថ្ងៃ​ទី​១៩​ ​ធ្នូ​បាន​ចេញ​មក​បញ្ជាក់​ថា ​បុគ្គលិក​ណា​ហ្គា​វើល​ទាំង​អស់​នឹង​នៅ​តែរ​ក្សាគោល​ជំហរ​ធ្វើ​កូដ​កម្ម​អហិង្សា​ដដែល​ រហូត​ដរាប​ណា​មាន​ដំណោះ​ស្រាយ​សម​ស្រប​ដល់​ពួកគេ​ដែល​ត្រូវ​បាន​ក្រុមហ៊ុន​បញ្ឈប់​ពីការងារ​ដោយ​ឥត​លក្ខខណ្ឌ​។ បើតាម​ កញ្ញា​ ឈុន​ សុខា ​អនុប្រធាន​សហជីព​ក្រុមហ៊ុន​កាស៊ីណូ​ណាហ្គាវើល បាន​បញ្ជាក់ប្រាប់​វិទ្យុ​បារាំង​អន្តរជាតិ​RFI​ថា សកម្មភាព​ធ្វើកូដ​កម្ម​នេះ​មិន​មែន​ជា​រឿង​ខុស​ច្បាប់​ដូច​ដែល​អាជ្ញា​ធរ​ចោទ​ប្រកាន់​មក​លើ​កម្មករនោះ​ទេ​។ ប៉ុន្តែ​នេះ​ជា​សកម្មភាព​ធ្វើ​កូដកម្ម​ស្វែង​រក​យុត្តិធម៌​ក្នុង​លក្ខខណ្ឌ​អហិង្សា ​ហើយ​ការ​ចោទ​ប្រកាន់​ទាំងអស់​នេះ ​នឹង​ធ្វើឱ្យ​បុគ្គលិក​ទាំង​អស់​កាន់​តែ​ផ្ទុះ​កំហឹង​ទៅ​វិញ​នោះ​ទេ​។

បុគ្គលិកក្រុមហ៊ុនណាហ្គាវើល កំពុងធ្វើកូដកម្ម
បុគ្គលិកក្រុមហ៊ុនណាហ្គាវើល កំពុងធ្វើកូដកម្ម © សហការី
ផ្សាយពាណិជ្ជកម្ម
02:20

យើងសូមស្តាប់ការលើកឡើងរបស់កញ្ញា ឈុន សុខា៖

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ