អានតួអត្ថបទ
កម្ពុជា-សង្គម

លោកអេង ហ៊ី៖ ជាជំហានបឋម កម្លាំងអាវុធហត្ថកំពុងស្តាប់ចម្លើយក្រុមជនសង្ស័យ ដើម្បីស្រាវជ្រាវអ្នកពាក់ព័ន្ធបន្ថែម

យុទ្ធនាការស្រាវជ្រាវ និងបង្រ្កាបក្រុមជនសង្ស័យដែលបានប្លន់អ្នកលក់ឡេ អ៊ាន សៀវម៉ី កាលពីថ្ងៃអាទិត្យកន្លងទៅ បានឈានដល់ការឃាត់ខ្លួនក្រុមជនសង្ស័យចំនួន១២នាក់ នៅយប់ថ្ងៃចន្ទទី២០ម្សិលមិញនេះ នៅឯបុរី ប៉េង ហួត ផ្លូវ៦០ម៉ែត្រ។ នេះបើតាមការបញ្ជាក់របស់កងរាជអាវុធហត្ថរាជធានីភ្នំពេញ។ លោកអេង ហ៊ី អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានបញ្ជាក់ប្រាប់វិទ្យុបារាំងអន្តរជាតិបន្ថែមថា ក្រុមជនសង្ស័យកំពុងស្ថិតក្នុងការស្តាប់ចម្លើយ ដើម្បីស្រាវជ្រាវកំណត់មុខសញ្ញាបន្ថែម។ ទោះជាយ៉ាងណា លោកអេង ហ៊ី មិនអាចបញ្ជាក់ពីអត្តសញ្ញាណនៃក្រុមជនសង្ស័យដែលធ្វើសកម្មភាពប្លន់នោះទេ នៅខណៈដែលជនសង្ស័យម្នាក់ត្រូវបានបង្ហាញមុខជាសាធារណៈ និងត្រូវសាធារណជនស្គាល់ថា គឺលោក សុខសុវណ្ណ វឌ្ឍនាសាប៊ុង ហៅ William Guang ជាប្រធានគណបក្សខ្មែរក្រោក។

យុទ្ធនាការស្រាវជ្រាវ និងបង្រ្កាបក្រុមជនសង្ស័យដែលបានប្លន់អ្នកលក់ឡេ អ៊ាន សៀវម៉ី
យុទ្ធនាការស្រាវជ្រាវ និងបង្រ្កាបក្រុមជនសង្ស័យដែលបានប្លន់អ្នកលក់ឡេ អ៊ាន សៀវម៉ី © FB/Phnom Penh Gendarmerie
ផ្សាយពាណិជ្ជកម្ម
01:22

សូមស្តាប់ការលើកឡើងរបស់លោកអេង ហ៊ី៖

ដោយឡែក​ កាល​ពីយប់​ថ្ងៃទី២០​ម្សិលមិញ​នេះ​ ស្នងកា​រដ្ឋាននគរបាល​រាជធានី​ភ្នំពេញ​ ក៏បាន​បង្រ្កាប​បាន​ជនសង្ស័យ​ជាបុរស​ម្នាក់​ និង​ស្ត្រីម្នាក់​ ដែល​សង្ស័យ​ពាក់​ព័ន្ធ​នឹង​ករណីប្លន់​នេះដែរ​។​ តាម​ការ​បញ្ជាក់​ពីលោក​សាន សុខសីហា​ អ្នក​នាំ​ពាក្យ​ស្នងការ​ដ្ឋាននគរបាល​រាជធានី​ភ្នំពេញ​ ជនសង្ស័យ​ទាំងពីររូប​ ត្រូវ​បាន​សមត្ថកិច្ច​ខណ្ឌពោធិ៍សែនជ័យ​ នាំខ្លួន​យក​មក​សាកសួរ​បន្ថែម។​

គួរ​ជម្រាប​ជូនថា​ កាល​ពីថ្ងទី១៩​ មាន​ករណី​ក្រុម​ជន​សង្ស័យ​ប្រដាប់អាវុធ​ បាន​ចូលប្លន់ផ្ទះ​អ្នក​លក់ឡេ​ អ៊ាន សៀវម៉ី​ ក្នុង​បុរីញូថោន។​ ជាតុល្យការ​ កង​កម្លាំង​អាវុធ​ហត្ថ​និង​ស្នងការ​រាជធានី​ភ្នំពេញ​ ឃាត់​ខ្លួន​ក្រុមជន​សង្ស័យ​សរុប​ចំនួន​១៤នាក់​ ដោយ​ដកហូត​គ្រឿងពេជ្រ​ត្រលប់​មកវិញ​ និង​អាវុធវែង​ខ្លី​ចំនួន​៥ដើម៕​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ