អានតួអត្ថបទ
កម្ពុជា-សង្គម

លោក អ៊ឹង ឌីប៉ូឡា ៖ ការបូមខ្សាច់ បានជួយស្តារទន្លេ និងជួយដល់ការអភិវឌ្ឍ ហើយជាប្រភពចំណូលចូលជាតិ

ថ្មីៗនេះ រដ្ឋាភិបាល យល់ព្រមឱ្យ GLOBAL GREEN (CAMBODIA) ENERGY DEVELOPMENT CO., LTD. បូមខ្សាច់ផ្គត់ផ្គង់ក្នុងស្រុក ហើយ ក៏អនុញ្ញាតឱ្យនាំចេញទៅក្រៅប្រទេស។ គិ​តត្រឹម​ចុង​ឆ្នាំ​២០២១នេះ ក្រសួង​រ៉ែ​និងថាមពល​ បាន​ផ្តល់​អាជ្ញាបណ្ណ​ បូមខ្សាច់ ស្តារផ្លូវនាវាចរណ៍តាមដងទន្លេ ដល់​ក្រុម​ហ៊ុន ចំនួន​ជាង ​៥០ ។ ក្រុមហ៊ុនទាំង​នោះ រកស៊ី​បូម​ខ្សាច់ ​នៅ​ខេត្ត​ព្រៃវែង ខេត្ត​កណ្តាល ត្រង់​តំបន់​រកាកោង នៅកំពង់​ចាម​ ត្រង់ស្រុក​កងមាស និង ​តំបន់កោះប៉ែន ហើយ​នៅ​ ខេត្ត​ក្រចេះ​ ជាដើម។ នេះបើតាម​​លោក​ អ៊ឹង ឌីប៉ូឡា​ អគ្គនាយក នៃអគ្គនាយកដ្ឋានធនធានរ៉ែ ដែល​បន្ត​ឲ្យដឹងទៀត​ថា ទំហំ​ទីតាំង​បូមខ្សាច់​ មាន​ទំហំ​ប្រហែល​ជា​ជាង​ ២ ភាគរយ​ប៉ុណ្ណោះ ​នៃ​ផ្ទៃ​​ទន្លេ​។ អ្នកនាំពាក្យក្រសួងរ៉ែនិងថាមពល រូបនេះ  ​អះអាង​ថា ការ​បូមខ្សាច់​ បាន​ជួយ​ដល់​ការ​អភិវឌ្ឍ​ ការ​សងសង់​  ជាប្រភព​ចំណូល​ចូល​ជាតិ​ និងជួយស្តារ​ទន្លេ​ផង។​

លោក អ៊ឹង ឌីប៉ូឡា អគ្គនាយកនៃអគ្គនាយកដ្ឋានធនធានរ៉ែ
លោក អ៊ឹង ឌីប៉ូឡា អគ្គនាយកនៃអគ្គនាយកដ្ឋានធនធានរ៉ែ © FB
ផ្សាយពាណិជ្ជកម្ម
01:23

សូមស្តាប់ប្រសាសន៍របស់ លោក អ៊ឹង ឌីប៉ូឡា ៖

សូម​បញ្ជាក់ថា ជាផ្លូវការ គឺមាន​ក្រុម​ហ៊ុន​ពីរប៉ុណ្ណោះ ដែល​មាន​សិទ្ធិ​នាំខ្សាច់​ចេញ​ គឺក្រុមហ៊ុន​​ GLOBAL GREEN (CAMBODIA) ENERGY DEVELOPMENT CO., LTD. និង​ក្រុមហ៊ុនចតុមុខ រឺសសស៍សឹបផ្លាយ អ៊ីមផត អិចផត​។ នេះ​បើតាម ​អគ្គនាយកដ្ឋានធនធានរ៉ែ នៃ ​ក្រសួងរ៉ែនិងថាមពល ដែល​បញ្ជាក់ទៀតថា  ​ ​ក្នុងមួយឆ្នាំៗ ​ខ្សាច់ដែល​មិន​ត្រូ វតម្រូវការ​ក្នុងស្រុក គឺត្រូវនាំចេញ តាម​ច្រកតែមួយ​គត់ គឺ​ច្រក​ក្អម​ស្រណ ហើយ​សម្រាប់​លក់​ឲ្យ​គ្រប់​ប្រទេសទាំង​អស់ ​ដែល​ចង់​ទិញខ្សាច់​កម្ពុជា​​៕​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ