អានតួអត្ថបទ
កម្ពុជា-សង្គម

អាជ្ញាធរខេត្តថាការបើកច្រកទ្វារអន្តរជាតិខ្មែរ-ថៃឡើងវិញត្រូវបានពន្យាដោយសារថៃបន្តផ្ទុះកូវីដ

គម្រោង​នៃ​ការ​បើក​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​ប៉ោយប៉ែត​ និង​ច្រក​ព្រំដែន​សំខាន់ៗ​មួយ​ចំនួន​ទៀត​រវាង​នៅ​តាម​ព្រំដែន​កម្ពុជា-ថៃ ​ត្រូវ​បាន​ពន្យា​ពេល​ដោយសារ​ស្ថានភាព​កូវីដ-១៩​ នៅ​ប្រទេស​ថៃ​ មិន​ទាន់​ធូរ​ស្រាល​ និង​កំពុង​ផ្ទុះ​រាលដាល​ជា​ថ្មី​។ លោក​ ង៉ោ ម៉េងជ្រួន ​អភិបាលរង​ខេត្ត​បន្ទាយ​មានជ័យ​ បាន​ប្រាប់​វិទ្យុ​បារាំង​អន្តរជាតិ​ RFI​ នៅ​ថ្ងៃនេះ​ថា​ សភាពការណ៍​កូវីដ​នៅ​ប្រទេស​ថៃ​មាន​ការ​ប្រែប្រួល​ ដែល​ធ្វើ​ឲ្យ​គម្រោង​បើក​ច្រក​ព្រំដែន​ប៉ោយប៉ែត​ និង​ច្រក​សំខាន់ៗ​ផ្សេង​ទៀត​នៅ​ចុង​​ខែធ្នូ​នេះ ​ត្រូវ​បាន​ពន្យា​ពេល​ទៅ​ដើម​ឆ្នាំ​ក្រោយ​ ដោយ​មិន​កំណត់​។ តាម​លោក​ ង៉ោ ម៉េងជ្រួន ​ការ​កំណត់​បើក​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​ប៉ោយប៉ែត​​ជា​ថ្មី​ គឺ​អាស្រ័យ​ទៅ​លើ​ភាគី​ថៃ​ ខណៈ​បញ្ហា​កូវីដ​នៅ​ប្រទេស​កម្ពុជា​ត្រូវ​បាន​ដោះស្រាយ​បាន​ល្អ​ប្រសើរ​។

ស្ថានភាពច្រកព្រំដែនប៉ោយប៉ែត នាពេលកន្លងទៅ
ស្ថានភាពច្រកព្រំដែនប៉ោយប៉ែត នាពេលកន្លងទៅ © សហការី
ផ្សាយពាណិជ្ជកម្ម
01:54

សូមស្តាប់ការលើកឡើងរបស់លោក ង៉ោ ម៉េងជ្រួន៖

សូមរំលឹកថាកាលពីខែវិច្ឆិកា ឆ្នាំ២០២១ កន្លងទៅនេះ អាជ្ញាធរខេត្តជាប់ព្រំដែនកម្ពុជាមានខេត្តបន្ទាយមានជ័យ ខេត្តបាត់ដំបង បានជួបប្រជុំគ្នាជាមួយអាជ្ញាធរខេត្តស្រះកែវរបស់ប្រទេសថៃ ដើម្បីស្វែងរកលទ្ធភាពនិងដំណោះស្រាយបើកច្រកព្រំដែនអន្តរជាតិកម្ពុជា-ថៃ ឡើងវិញ។ តាមការគ្រោងទុកច្រកទ្វារអន្តរជាតិនៃខេត្តជាប់ព្រំដែនប្រទេសទាំងពីរ នឹងអាចបើកដំណើរការឡើងវិញ នៅចុងខែធ្នូនេះ។ ក៏ប៉ុន្តែប្រទេសថៃកាលពីពេលថ្មីៗនេះ ត្រូវបានគេរាយការណ៍ថាបានផ្ទុះឡើងវិញជាសហគមន៍នៃការឆ្លងជំងឺកូវីដ-១៩បំប្លែងថ្មីអូមីក្រុង ជាហេតុនាំឲ្យការបើកច្រកទ្វារអន្តរជាតិនៃប្រទេសទាំងពីរត្រូវបានពន្យា៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ