អានតួអត្ថបទ
កម្ពុជា-សង្គម

នាយករដ្ឋមន្ត្រី ប្រាប់ឲ្យអភិបាលខេត្តសងលុយខ្លួនឯងទៅក្រុមហ៊ុនលីឈួង បើមិនចង់បាត់បង់តំណែង

ក្នុង​ពិធី​បើក​ការដ្ឋាន​គម្រោង​សាងសង់​ផ្លូវជាតិ​លេខ៤៨​ ប្រវែង​១៤៨គីឡូម៉ែត្រ​ ក្រោម​ឥណទាន​សម្បទាន​ពីរដ្ឋាភិបាល​កូរ៉េ​ខាងត្បូង​ នាព្រឹក​ថ្ងៃចន្ទ​នេះ​ នៅខេត្ត​កោះកុង​ លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន បាន​ដាក់​ចេញបទ​បញ្ជា​ដាច់ណាត់​ ទៅកាន់​អភិបាល​ខេត្ត​ណា​ ដែល​បាន​ និង​កំពុង​ចាយ​ថវិកា​ជាតិ​ខុស​គោលការណ៍​ជាមួយ​ក្រុមហ៊ុន​សាងសង់​ លី ឈួង​ ត្រូវ​សង​បំណុល​នោះដោយ​ខ្លួនឯង​ ក្នុង​រយៈ​ពេល​២០ឆ្នាំ។​ ចំពោះ​គម្រោង​ណាដែល​បាន​ចុះហត្ថលេខា​ហើយពុំ​ទាន់​អនុវត្ត​វិញ​ ត្រូវ​លុប​ចេញ​ជាបន្ទាន់។​ ​សម្រាប់​លោក​ ហ៊ុន សែន​ ការ​ចំណាយ​ថវិកា​ជាតិ​ខុសគោលការណ៍​​ពីសំណាក់​មន្ត្រីខ្លួន ​មិនមែន​ជារឿង​ថ្មីទេ​ ក៏ប៉ុន្តែ​សម្រាប់​ឆ្នាំ​២០២២​នេះ លោក​ចាំបាច់​ត្រូវ​បញ្ជា​ដាច់​ខាត ​លុប​បំបាត់​ចោល​ទង្វើ​បែប​ពុក​រលួយ​ដុះស្នឹម​នេះ។​ ​លោក​នាយករដ្ឋមន្រ្តី​បន្ថែម​ថា​ លោក​ពុំទាន់​ឈាន​ដល់​ការ​ធ្វើ​វិសោធនកម្ម​លើការ​អនុវត្ត​គម្រោង​សាងសង់​ហេដ្ឋារចនាសម្ព័ន្ធ​នានា​នៅតាម​ថ្នាក់​ក្រោម​ជាតិ​នោះទេ​ តែ​លោក​ព្រមាន​ដក​ដំណែង​អភិបាលខេត្ត​ណាមួយ​ដែលនៅ​បន្ត​សកម្មភាព​នោះទៀត៕

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន © FB/SMP
ផ្សាយពាណិជ្ជកម្ម
02:39

សូមស្តាប់ប្រសាសន៍លោក ហ៊ុន សែន៖

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ