អានតួអត្ថបទ
កម្ពុជា-សង្គម

ពលករខ្មែរនៅតែបន្តចូលទៅធ្វើការនៅថៃដោយខុសច្បាប់ដើម្បីក្រពះ និងរកលុយសងបំណុល

ពលករ​អន្តោប្រវេសន៍ខ្មែរ​ ដែល​មិន​មាន​ឯកសារ​គ្រប់គ្រាន់​ ឬពលករ​ខុសច្បាប់​នៅតែព្យាយាម​ចូលទៅក្នុង​ប្រទេសថៃ ​ដើម្បី​ស្វែងរក​ការងារ​ធ្វើ​ជារៀងរាល់ថ្ងៃ​ បើទោះណា​ជាប្រទេស​ថៃ​នៅបន្ត​រឹតបន្តឹង​ ដោយសារ​ការឆ្លង​រាលដាល​នៃជំងឺកូវីដ-១៩​ ប្រភេទ​អូមីក្រុង​ក៏ដោយ។​ ពួកគេ​បាន​ចំណាយ​ថវិកា​ប្រមាណ​ជិត១ពាន់បាត​ ប្រហែល​២០០ដុល្លារ​ ដើម្បី​បាន​ចូល​ទៅដល់គោលដៅ​ការងារ​នៅក្នុង​ប្រទេសថៃ​ ដោយខ្លះ​មាន​សុវត្ថិភាព​ ខ្លះត្រូវ​សមត្ថកិច្ចថៃ​ចាប់បាន​ហើយដាក់​ទោសទណ្ឌ ​និងបញ្ជូន​ត្រលប់​មក​កម្ពុជាវិញ។​ លោក លឹង សុផុន មន្ត្រី​សិទ្ធិការងារ​ទទួល​បន្ទុក​ផ្នែក​ពលករ​ចំណាកស្រុក​របស់អង្គការ​សង់ត្រាល់ ​ប្រចាំប្រទេសថៃ ​ថ្លែង​ប្រាប់វិទ្យុ​បារាំង​ RFI​ នៅថ្ងៃនេះថា ​ការ​ណ៍ដែល​ពលករ​អន្តោប្រវេសន៍ខ្មែរ​ នៅតែព្យាយាម​ចូល​ទៅរក​ការងារ​ធ្វើនៅ​ក្នុង​ប្រទេសថៃក៏​ដោយសារ​ ពួកគេ​មិនមាន​ការងារធ្វើ​នៅក្នុង​ប្រទេសកំណើត​ ឬក៏មាន​ការងារដែរ​តែមាន​ប្រាក់ឈ្នួល​ថោក​ និង​មួយវិញទៀត​ ពលករ​ខ្មែរ​ក៏ប្រឈម​នឹងការ​ជំពាក់បំណុល​គេផងដែរ។​

ពលករខ្មែនៅឯប្រទេសថៃ
ពលករខ្មែនៅឯប្រទេសថៃ © Central
ផ្សាយពាណិជ្ជកម្ម
01:57

សូមស្តាប់ការលើកឡើងរបស់លោក លឹង សុផុន៖

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ