អានតួអត្ថបទ
កម្ពុជា-សង្គម

មេធាវីការពារក្តីមេដឹកនាំសហជីពណាហ្គា នឹងជួបជជែកគ្នាដំបូងនៅសប្តាហ៍នេះ ក្រោយចប់ចត្តាឡីស័ក

អស់​រយៈពេល​១សប្តាហ៍​ហើយ​ដែល​មេធាវី​ការពារក្តី​ឲ្យមេដឹកនាំ​សហជីព​ចំនួន៨រូប​ បាន​ដាក់ពាក្យ​បណ្តឹង​ឧទ្ធរណ៍​ប្រឆាំង​នឹងការ​ឃុំខ្លួន​មេដឹកនាំ​សហជីព​ដែលមាន​វិវាទការងារ​ជាមួយ​នឹង​ក្រុមហ៊ុន​ណាហ្គាវើលដ៍។​លោក សំ ចំរើន​ ជាមេធាវី​មួយ​រូបក្នុង​ចំណោម​មេធាវី៥រូប​ ដែល​ការពារក្តី​ឲ្យមេដឹកនាំ​សហជីព​ បានថ្លែងប្រាប់​វិទ្យុបារាំង RFI​ នៅថ្ងៃចន្ទ​នេះថា​ លោក​នឹងជម្រុញ​នីតិវិធី​បណ្តឹង​ឧទ្ធរណ៍នេះ​ឲ្យបានលឿន ​ដើម្បីផល​ប្រយោជន៍​កូនក្តី​របស់លោក។​ ដោយឡែក​ចំពោះសុខទុក្ខ​ និងស្ថានភាព​របស់មេដឹក​នាំទាំង៨រូប​ ដែលកំពុង​ត្រូវបានឃុំ​ខ្លួន​នៅក្នុងពន្ធនាគារ​ លោកមេធាវី​ សំ ចំរើន​ បញ្ជាក់​ថា​ក្រុម​របស់លោក​នៅ​មិនទាន់បាន​ជួប​ប្រាស្រ័យ​ពិភាក្សាគ្នា​នៅឡើយ​ ដោយសារ​មេដឹកនាំ​សហជីព​ត្រូវដាក់​ឲ្យស្ថិតនៅក្នុង​ដំណាក់កាល​ចក្តាឡីស័ក​នៃពន្ធនាគារ។​

បុគ្គលិកកម្មករខ្មែរនៃក្រុមហ៊ុនណាហ្គាវើលដ៍ចំនួន៨រូប ត្រូវអាជ្ញាធរចាប់ខ្លួន
បុគ្គលិកកម្មករខ្មែរនៃក្រុមហ៊ុនណាហ្គាវើលដ៍ចំនួន៨រូប ត្រូវអាជ្ញាធរចាប់ខ្លួន © សហការី
ផ្សាយពាណិជ្ជកម្ម
01:59

សូមស្តាប់ការបញ្ជាក់របស់លោកមេធាវី សំ ចំរើន៖

សូមរំលឹក​ថា មេដឹកនាំ​ និងសកម្មជនសហជីព​ទ្រទ្រង់​សិទ្ធិ​ការងារ​បុគ្គលិក​កម្មករ​ខ្មែរ​នៃ​ក្រុមហ៊ុន​ណាហ្គា​វើ​លដ៍ចំនួន៨រូប ត្រូវអាជ្ញាធរចាប់ខ្លួនជាបន្តបន្ទាប់អំឡុងពេលឆ្លងឆ្នាំថ្មីឆ្នាំសកល និងដើមខែមករានេះ​ ​ដោយ​តុលាការ​ចោទ​ប្រកាន់​ពី​បទ​ញុះញង់​តាម​មាត្រា​ ៤៩៤ និងមាត្រា ៤៩៥​ នៃ​ក្រម​ព្រហ្មទណ្ឌ​​។ កាលពីដើមខែនេះដែរ អង្គការ​អន្តរជាតិ​ខាង​ការងារ​(ILO) ​ក៏​បានស្នើ​ឲ្យ​លោក​នាយក​រដ្ឋមន្ត្រី ​ហ៊ុន សែន​ ប្រើប្រាស់​អំណាច​របស់​លោក​ ដោះលែង​មេដឹកនាំ​សហជីព​កម្មករ ​នៃ​ក្រុមហ៊ុន ​ណាហ្គាវើលដ៍ ​និង​ស្នើឲ្យ​ទំលាក់ចោល​បទចោទ​ទាំងអស់​ប្រឆាំង​ពួកគេ​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ