អានតួអត្ថបទ
កម្ពុជា-អាស៊ាន

លោក ហ៊ុន សែន លាក់សំបុត្រលោក ចូ បៃដិន ដើម្បីគ្រប់គ្រងការវិភាគនយោបាយ

នៅក្នុង​ពិធីសម្ពោធ​ដាក់​ឱ្យប្រើ​ប្រាស់​កំណាត់​ផ្លូវ​ជាតិ​លេខ៧​ ប្រវែង៩៤​គីឡូម៉ែត្រ​ នៅស្រុក​សំបូរ​ ខេត្តក្រចេះ ​នាព្រឹកថ្ងៃ​ចន្ទ​នេះ ​លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន​ បាន​បង្ហើប​ថា​តាមពិត​លោកទទួល​បាន​លិខិត​របស់​ប្រធានាធិបតីអាមេរិក​ ចូ បៃដិន​ តាំងពីថ្ងៃទី១៤​ ខែមករា​មកម្លេះ។ ​តាមលោក ​ហ៊ុន សែន​ ការ​ដែលលោក​មិន​បញ្ចេញ​ព័ត៌មាន​ជុំវិញ​លិខិតលោក ​ចូ បៃដិន​ ក៏ព្រោះតែ​លោកចង់​សាកល្បង​គ្រប់គ្រង​សភាពការណ៍​នៃការធ្វើ​អត្ថាធិប្បាយ​របស់​អ្នកវិភាគ​ ដែល​លោកយល់​ថា​ជាការវិភាគ​បែបអវិជ្ជមាន​ ដូចជា​អាមេរិក​លុបចោល​កិច្ច​ប្រជុំអាស៊ាន​-អាមេរិក​ ដោយ​សារ​មិនពេញ​ចិត្ត​ប្រធាន​អាស៊ានជា​ដើម។

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន © FB
ផ្សាយពាណិជ្ជកម្ម
01:19

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន៖

សូមរំលឹកថា​ ប្រធានាធិបតី​អាមេរិក​ លោក ចូ បៃដិន កាលពីថ្ងៃទី១៤ ខែមករា ឆ្នាំ២០២២​ បានផ្ញើលិខិតមួយច្បាប់មកលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដោយលើកឡើងអំពីការទន្ទឹងរង់ចាំស្វាគមន៍លោក ហ៊ុន សែន ទៅចូលរួមកិច្ចប្រជុំពិសេសអាស៊ាន-អាមេរិក នៅរដ្ឋធានីវ៉ាស៊ីនតោន សហរដ្ឋអាមេរិក។ លិខិតប្រធានាធិបតីអាមេរិកបញ្ជាក់ថា រដ្ឋបាលរបស់លោក ទន្ទឹងរង់ចាំធ្វើការជាមួយកម្ពុជា ក្នុងនាមជាប្រធានអាស៊ាន សម្រាប់ឆ្នាំ២០២២ ក៏ប៉ុន្តែលិខិតនេះ ទើបតែត្រូវបានបញ្ចេញដល់ដៃប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកកាលពីថ្ងៃអាទិត្យ ទី៦កុម្ភៈម្សិលមិញ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ