អានតួអត្ថបទ
កម្ពុជា-សង្គម

អភិបាលរងខេត្តព្រះសីហនុ៖រឿងឧក្រិដ្ឋកម្មនៅខេត្តភាគច្រើនត្រូវបានបំប៉ោងនិងប្រឌិត ដើម្បីបង្កភាពចលាចល

លោក ឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុ តាមរយៈវិទ្យុបារាំងអន្តរជាតិ​Rfi នៅរសៀលថ្ងៃទី​១២មិនានេះ បានច្រានចោលទាំងស្រុងនូវការចុះផ្សាយព័ត៌មានរបស់​កាសែតអនឡាញថៃដែលថាមានស្ត្រីជនជាតិថៃមួយរូបដែលមកធ្វើការខុសច្បាប់នៅកម្ពុជាក្នុងខេត្តព្រះសីហនុ ត្រូវបានឧក្រិដ្ឋជនជាជនជាតិចិន​ប៉ុនប៉ងប្រមាញ់យកសរីរាង្គសម្រាប់ជួញដូរក្នុងទីផ្សារងងឹត។ លោកអភិបាលរង​ខេត្តព្រះសីហនុរូបនេះ បានគូសបញ្ជាក់ថា ករណីឧក្រិដ្ឋកម្ម​នៅខេត្តព្រះសីហនុ​​​ភាគច្រើនក្នុងពេល​​បច្ចុប្បន្ននេះ ​ត្រូវបានបំប៉ោងនិងប្រឌិតឡើងដោយបុគ្គលតាំងនាមជាជនរងគ្រោះ និងជន​ទុច្ចរិចមួយចំនួនទៀត​ដើម្បីបង្កភាពចលាចលនៅក្នុងសង្គម៕ សូមស្តាប់ប្រសាសន៍លោកអភិបាលរងខេត្តដូចតទៅ៖

លោកឡុង ឌីម៉ង់ អតីតឯកអគ្គរាជទូតកម្ពុជាប្រចាំកូរ៉េខាងត្បូង
លោកឡុង ឌីម៉ង់ អតីតឯកអគ្គរាជទូតកម្ពុជាប្រចាំកូរ៉េខាងត្បូង © សហការី
ផ្សាយពាណិជ្ជកម្ម
03:40

19h00-LongDimanche-Sreypich-12-03-22

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ