អានតួអត្ថបទ
កម្ពុជា-កសិកម្ម

លោក ងិន ឆាយ៖ កម្ពុជាផ្គត់ផ្គង់បន្លែជាមធ្យមបាន៧០% ខណៈផ្ទះសំណាញ់ដាំបន្លែមានជិត២ពាន់

នៅក្នុង​សន្និសីទកាសែត​ដែលរៀបចំ​ដោយអង្គភាព​អ្នកនាំពាក្យ​រដ្ឋាភិបាលនា​ព្រឹក​ថ្ងៃសុក្រនេះ ស្តីពី«លក្ខខណ្ឌគុណភាពឆ្លើយតប និងការនាំចេញកសិផល ទាក់ទងនឹងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-កូរ៉េ និងចិន»​ លោក ងិន ឆាយ​ ប្រតិភូរាជរដ្ឋាភិបាល​ទទួលបន្ទុក​អគ្គនាយកកសិកម្ម​នៃក្រសួង​កសិកម្ម បានថ្លែង​ថា ​បច្ចុប្បន្នកម្ពុជាមានការផ្គត់ផ្គង់​បន្លែ​ជាមធ្យមបានប្រមាណជា៧០%។ នេះបើតាមការសិក្សារបស់ក្រុម​ឯករាជ្យមួយឈ្មោះថា CTS។​ តាមលោក ងិន ឆាយ​ ការផ្គត់ផ្គង់​បន្លែគីអាស្រ័យទៅតាមរដូវ គឺរដូវភ្លៀងខ្លាំង និងក្តៅខ្លាំង​ កម្ពុជា​ផ្គត់ផ្គង់​បន្លែបានប្រមាណពី៥៥ ទៅ៦០%។ ក៏ប៉ុន្តែនៅរដូវរំហើយ ដែលអំណោយផល កម្ពុជាផ្គត់ផ្គង់បន្លែលើទីផ្សារខ្លួនឯងបានរហូតដល់៨០% ជាពិសេសប្រភេទបន្លែស្លឹក។  ទោះយ៉ាងណា លោក ងិន ឆាយ បញ្ជាក់ថាក្រសួងកសិកម្មកំពុងតែរៀបចំយុទ្ធសាស្ត្របង្កើនផលិតកម្មបន្លែសុវត្ថិភាព ដោយបច្ចុប្បន្នមានផ្ទះសំណាញ់ដាំបន្លែជិត២ពាន់ហើយ។

កសិករប្រមូលផលបន្លែ
កសិករប្រមូលផលបន្លែ © FB
ផ្សាយពាណិជ្ជកម្ម
02:56

សូមស្តាប់ប្រសាសន៍លោក ងិន ឆាយ៖

សូមបញ្ជាក់ថា បច្ចុប្បន្នកម្ពុជាមានតម្រូវការបន្លែក្នុងស្រុកប្រចាំឆ្នាំប្រមាណ ១លានតោន ប៉ុន្តែការផលិតនិងផ្គត់ផ្គង់ក្នុងស្រុកបានប្រមាណ ០,៧៥លានតោនប៉ុណ្ណោះ នេះបើតាមតួលេខកាលពីឆ្នាំទៅ ជាហេតុនាំឲ្យកម្ពុជាចាំបាច់ត្រូវនាំបន្លែចូលពីប្រទេសជិតខាងមួយចំនួន៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ