អានតួអត្ថបទ
កម្ពុជា-សង្គម

អភិបាលរងខេត្តព្រះសីហនុ៖ ស្ត្រីជនជាតិថៃបានសារភាពនិងសុំទោសចំពោះប្រឌិតករណីយកសរីរាង្គ

អភិបាលរងខេត្តព្រះសីហនុ លោក ឡុង ឌីម៉ង បានបញ្ជាក់ប្រាប់វិទ្យុបារាំងអន្តរជាតិនៅរសៀលនេះថា ស្ត្រីជនជាតិថៃមួយរូបបាន​សារភាពថានាង​បាន​ប្រឌិត​ករណីបូមយកឈាម និងវះយកសរីរាង្គនៅខេត្តព្រះសីហនុ ក្នុងគោលបំណងអោយនគរបាលថៃជួយអោយនាងបានទៅប្រទេសថៃវិញ ក្រោយពីលួចឆ្លងដែនចូលមកធ្វើការនៅប្រទេសកម្ពុជាដោយខុសច្បាប់។ បើតាមលោកអភិបាលរងខេត្តព្រះសីហនុ ស្ត្រីជនជាតិថៃនោះ​ បាន​សារភាពទទួលកំហុស និងសុំទោសជាសារធារណៈ នៅក្នុងសន្តិសារព័ត៌មាន​រួមរវាងអគ្គស្នងការដ្ឋាននគរបាលជាតិកម្ពុជា និងអគ្គស្នងការដ្ឋាននគរបាលភូមិន្ទថៃ នៅទីក្រុងបាំងកក នៅថ្ងៃ​សុក្រទី​១៨មីនា​ម្សិលមិញនេះ។ ចំពោះលោកអភិបាលរងខេត្តព្រះសីហនុ​ លោកពិតជាសោកស្តាយខ្លាំងណាស់​ដែលស្ត្រីរូបនោះបានសម្អុយកេរ្ត៍ឈ្មោះកម្ពុជាយ៉ាងដូច្នេះ។

លោក ឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុ
លោក ឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុ © សហការី
ផ្សាយពាណិជ្ជកម្ម
02:20

សូមបន្តស្តាប់ប្រសាសន៍លោក ឡុង ឌីម៉ង៖

តាមទោស​នៃច្បាប់នៅប្រទេសថៃ​ នារីខាងលើត្រូវបានចោទប្រកាន់ ដាក់ពន្ធធនាគារ ចំនួនបីឆ្នាំ ពីបទរាយការព័ត៌មានក្លែងក្លាយ។ គួរជម្រាបថា នៅដើមខែមីនានេះ កាសែតអនឡាញថៃ​បានចុះផ្សាយថាស្ត្រីជនជាតិថៃខាងលើ​​​ត្រូវបាន​គេល្បួងមកធ្វើការងារខុសច្បាប់នៅប្រទេសកម្ពុជា ក្នុងខេត្តព្រះសីហនុ ប្រុងនឹងក្លាយជាជនរងគ្រោះដោយសារការវះយកសរីរាង្គ ដោយក្រុមបងតូចបងធំជាជនជាតិចិន សម្រាប់​លក់នៅក្នុងទីផ្សារងងឹត ប៉ុន្តែ​នាងត្រូវបានរត់គេចខ្លួនដោយ​ត្រដាបត្រដួស៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ