អានតួអត្ថបទ
កម្ពុជា-អាស៊ាន

ដំណើរទស្សនកិច្ចរបស់ប្រេសិតពិសេសនៅភូមា៖ អ្នកប្រឆាំងជេរប្រមាថអាស៊ានថាជាភាពអាម៉ាស់

ប្រេសិតពិសេសរបស់​ប្រធានអាស៊ានដែលបានទៅដល់ភូមា ម្សិលមិញ គឺបានជួបសវនាការជាមួយ​មេដឹក​នាំរបបសឹក ហើយក៏នឹងជួបជាមួយគណបក្សនយោបាយដែលមិនបានបញ្ជាក់ច្បាស់លាស់ផងដែរ ប៉ុន្តែការពិភាក្សាជាមួយតំណាងនៃកងទ័ពជនជាតិភាគតិចត្រូវបានលុបចោល។ នេះបើតាមកាសែត​បាងកកប៉ុស្តិ៍។ ដំណើរទស្សនកិច្ចនេះ​ ត្រូវបាន​អ្នក​ប្រឆាំងនឹងរបបសឹក​នៅភូមាចាត់ទុកថា ជាភាព«អាម៉ាស់»​របស់អាស៊ាន​ដែល​ពិបាក​នឹង​រក​ដំណោះស្រាយ​ឲ្យភូមា។

កិច្ចពិភាក្សារវាងប្រេសិតពិសេសអាស៊ាន គឺលោក ប្រាក់ សុខុន និង លោក មិន អ៊ុងលាំង មេដឹកនាំរបបសឹកភូមា
កិច្ចពិភាក្សារវាងប្រេសិតពិសេសអាស៊ាន គឺលោក ប្រាក់ សុខុន និង លោក មិន អ៊ុងលាំង មេដឹកនាំរបបសឹកភូមា © mfa.gov
ផ្សាយពាណិជ្ជកម្ម

កាសែតបាងកកប៉ុស្តិ៍របស់ថៃបានផ្សាយ​ដោយ​យោងតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់មីយ៉ាន់ម៉ា ដែលគ្រប់គ្រងដោយយោធា បាននិយាយនៅលើបណ្តាញ Telegram របស់ខ្លួនថា កិច្ចពិភាក្សារវាងប្រេសិតពិសេសអាស៊ាន គឺលោក ប្រាក់ សុខុន និង លោក មិន អ៊ុងលាំង មេដឹកនាំរបបសឹកភូមា គឺផ្តោតលើផែនការសន្តិភាពអាស៊ាន និងជំនួយមនុស្សធម៌។

យោងតាមប្រព័ន្ធផ្សព្វផ្សាយឯករាជ្យមួយចំនួនរបស់មីយ៉ាន់ម៉ា លោក ប្រាក់ សុខុន ក៏នឹងជួបជាមួយគណបក្សនយោបាយដែលមិនបានបញ្ជាក់ច្បាស់លាស់ផងដែរ ប៉ុន្តែគម្រោងពិភាក្សាជាមួយតំណាងនៃកងទ័ពជនជាតិភាគតិចត្រូវបានលុបចោល។

ទីភ្នាក់ងារ​សារព័ត៌មាន (AP)  បានរាយការណ៍ថា លោក ប្រាក់ សុខុន បាន​ជួបជាមួយ​មេដឹកនាំ​រដ្ឋប្រហារ​នៃ​របបសឹក​ លោក មីន អ៊ុងលាំង​​ និង​​មន្ត្រី​ជាន់ខ្ពស់​នៃ​របបនេះ​នៅ​រដ្ឋធានី​ណៃពិដោរ​។ ពួកគេ​បាន​ជជែក​គ្នា​អំពីការអនុវត្ត​ផែនការ​កុងសង់ស៊ីស ៥​ចំណុច​របស់​អាស៊ាន ព្រមទាំង​លក្ខខណ្ឌ​នានា​សម្រាប់​ការផ្តល់​ជំនួយ​មនុស្សធម៌ និង​កិច្ចសហការ​ជាមួយ​អាស៊ាន។ ក៏ប៉ុន្តែ ក្រុមប្រឆាំង​នឹង​របបសឹក​ភូមា ឈ្មោះអង្គភាព​សម្របសម្រួល​ការតវ៉ា​គ្រប់វិស័យ​ ដែល​​មាន​​សមាជិក​​មក​​ពី​​អង្គការ​​៣៦​ស្ថាប័ន​​នៅ​ភូមា ដំណើរទស្សនកិច្ចរបស់​ប្រេសិតពិសស​អាស៊ានរូបនេះ គឺប្រៀបបាននឹងទៅ​ជួបជាមួយ​ក្រុម​ភេរវករ។

បើតាមក្រុមនេះ ដំណើរ​ទស្សនកិច្ច​របស់​លោក ប្រាក់ សុខុន ធ្វើឡើង​ផ្ទុយពី​ឆន្ទៈ​របស់​ប្រជាពលរដ្ឋ​ភូមា ហើយកំពុងតែ​ទាត់ចោល​នូវ​លទ្ធផល និង​ការស្នើឡើង​របស់​​ក្រុមរដ្ឋមន្ត្រី​ការបរទេស​អាស៊ាន​ដែល​បាន​ស្នើឱ្យ​ប្រេសិត​ពិសេស​អាស៊ាន​ជួបប្រជុំ​ផ្លូវការ​ជាមួយ​គ្រប់ភាគី​ពាក់ព័ន្ធ​ក្នុង​វិបត្តិភូមា រួមទាំង​រដ្ឋាភិបាល​រួបរួមជាតិ​ភូមា​ផង។

ទោះជាយ៉ាងណា ក្រសួងការបរទេសកម្ពុជា កាលពី​ថ្ងៃទី១៨ ខែមីនា គូសបញ្ជាក់ថា ដំណើរ​ទស្សនកិច្ច​លើកដំបូងប្រេសិតពិសេសនេះ មាន​គោលបំណង​ដើម្បី​បង្កើត​​លក្ខខណ្ឌ​អំណោយផល​ឈានទៅ​ដល់​ការបញ្ចប់​អំពើហិង្សា និង​ការអត់ធ្មត់​ខ្ពស់​បំផុត​របស់​គ្រប់ភាគីភូមា​ទាំងអស់។ ក្រៅពីនេះ ក៏មាន​គោលដៅ​ចែកចាយ​ជំនួយ​មនុស្សធម៌ និង​លើកទឹកចិត្ត​ឱ្យ​មាន​កិច្ចពិគ្រោះយោបល់ និង​កិច្ចសន្ទនា​នយោបាយ​ក្នុងចំណោម​គ្រប់ភាគី​ពាក់ព័ន្ធ​ទាំងអស់៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ