អានតួអត្ថបទ
កម្ពុជា-សង្គម

យុវជន១ក្រុមដាក់ញត្តិនៅស្ថានទូតរុស្ស៊ី ស្នើសុំឲ្យពូទីនបញ្ឈប់ការឈ្លានពានអ៊ុយក្រែន

យុវជនមួយក្រុមដែលមានគ្នា៥នាក់ នៅព្រឹកថ្ងៃអង្គារនេះ បានដាក់ញត្តិមួយច្បាប់ទៅកាន់ស្ថានទូតរុស្ស៊ីប្រចាំនៅកម្ពុជាដើម្បីប្រឆាំងនឹងការឈ្លានពានរបស់រុស្ស៊ីទៅលើអ៊ុយក្រែន។ ខ្លឹមសារនៃញត្តិបានអំពាវនាវដល់ប្រធានាធិបតីរស្ស៊ី លោក វ៉ាឡាឌីមៀ ពូទីន ឲ្យបង្កើតបទឈប់បាញ់ បញ្ឈប់ការប្រើកំលាំងប្រដាប់អាវុធ ហើយត្រូវជំនួសមកវិញដោយការចរចាគ្នាដោយសន្តិវិធី។ លើសពីនេះ ក្រុមយុវជនក៏អំពាវនាវផងដែរ ដល់មេដឹកនាំរុស្ស៊ីឲ្យបង្កលក្ខណៈងាយស្រួលដល់សកម្មភាពផ្គត់ផ្គង់ និងចែកចាយជំនួយមនុស្សធម៌ទៅកាន់ប្រជាជនស៊ីវិលអ៊ុយក្រែន។ នេះបើតាមលោក កើត សារ៉ាយ តំណាងសមាគមនិស្សិតបញ្ញវន្តខ្មែរ។ ទោះយ៉ាងណាក្រុមសកម្មជនយុវជនមានការសោកស្តាយ ដោយតំណាងស្ថានទូរុស្ស៊ីមិនបានទទួលញត្តិរបស់ពួកទេ។

យុវជនមួយក្រុមដែលមានគ្នា៥នាក់ បានដាក់ញត្តិមួយច្បាប់ទៅកាន់ស្ថានទូតរុស្ស៊ីប្រចាំនៅកម្ពុជាដើម្បីប្រឆាំងនឹងការឈ្លានពានរបស់រុស្ស៊ីទៅលើអ៊ុយក្រែន
យុវជនមួយក្រុមដែលមានគ្នា៥នាក់ បានដាក់ញត្តិមួយច្បាប់ទៅកាន់ស្ថានទូតរុស្ស៊ីប្រចាំនៅកម្ពុជាដើម្បីប្រឆាំងនឹងការឈ្លានពានរបស់រុស្ស៊ីទៅលើអ៊ុយក្រែន © SNB
ផ្សាយពាណិជ្ជកម្ម
01:50

សូមស្តាប់លោក កើតសារ៉ាយ៖

សូមបញ្ជាក់ថារុស្ស៊ីក្រោមបញ្ជារបស់លោកប្រធានាធិបតី ពូទីន បានបើកការវាយប្រហារទៅលើប្រទេសអ៊ុយក្រែនអស់រយៈពេលជាង១ខែទៅហើយ ដែលធ្វើឲ្យរដ្ឋធានី និងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗរបស់អ៊ុយក្រែនរងនូវការបំផ្លិចបំផ្លាញ ប្រជាជនអ៊ុយក្រែនរាប់លាននាក់បានរត់ភៀសខ្លួនទៅកាន់ប្រទេសជិតខាង និងបន្សល់ទុកនូវសោកនាដកម្មមនុស្សស្លាប់ជាច្រើនផងដែរ។ ទិដ្ឋភាពនេះ ត្រូវបានឈឺឆ្អាលពាសពេញពិភពលោក ក្នុងនោះកម្ពុជាបានបោះឆ្នោតប្រឆាំងនឹងការប្រើកំលាំងរបស់រុស្ស៊ីទៅលើអ៊ុយក្រែនដល់ទៅ២ដងនៅឯអង្គការសហប្រជាជាតិ ខណៈពលរដ្ឋខ្មែរមានការសាទរចំពោះការសំរេចចិត្តដ៏ត្រឹមត្រូវរបស់រដ្ឋាភិបាលកម្ពុជា៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ