អានតួអត្ថបទ
កម្ពុជា-សង្គម

អាជ្ញាធរព្រួយបារម្ភចំពោះល្បិចថ្មីរបស់ឧក្រិដ្ឋជនផលិតគ្រឿងញៀនលក់ក្នុងតម្លៃថោកដើម្បីអូសទាញអ្នកប្រើប្រាស់

អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​បានកត់​សម្គាល់ថា ​ រយៈពេល​៣ខែនៃ​ឆ្នាំ២០២២​នេះ អាជ្ញាធរ​បង្ក្រាប​បាន​បទល្មើស​ជួញដូរ​គ្រឿងញៀន​ធំៗ​ និង​បានរឹបអូស​ថ្នាំញៀន​ក្នុងបរិមាណ​មួយច្រើន​ផងដែរ។​ ជាក់ស្ដែង​កាលពីថ្ងៃទី​១២មីនា បុរស​ខ្មែរ​ម្នាក់និង​អាមេរិកាំង​ម្នាក់ ​ត្រូវបាន​ចៅ​​ក្រម​ស៊ើបសួរ​នៃ​តុលាការ​រាជ​​ធានី​ភ្នំពេញ ​ចេញ​ដីកា​ឃុំ​ក្នុង​ពន្ធនាគារ​ព្រៃ​សពាក់ព័ន្ធ​ជួញដូរ​គ្រឿងញៀន​ជាង​៤០​គីឡូក្រាម។ ថ្លែងប្រាប់វិទ្យុបារាំងអន្តរជាតិនៅថ្ងៃទី១២មេសានេះ លោក មាស វីរិទ្ធ អគ្គលេខាធិការអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនក្រសួងមហាផ្ទៃបង្ហាញក្ដីព្រួយបារម្ភចំពោះនិន្នាការថ្មី នៃការប្រើប្រាស់គ្រឿងញៀនដោយក្រុមឈ្មួញជួញដូរគ្រឿងញៀនធ្វើឲ្យតម្លៃគ្រឿងញៀនធូរថ្លៃ ដែលជាផ្នែកមួយជម្រុញឲ្យមានការប្រើប្រាស់មានការកើនឡើង។

លោក មាស វីរិទ្ធ អគ្គលេខាធិការអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនក្រសួងមហាផ្ទៃ
លោក មាស វីរិទ្ធ អគ្គលេខាធិការអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនក្រសួងមហាផ្ទៃ © សហការី
ផ្សាយពាណិជ្ជកម្ម
01:45

សូមស្ដាប់ការលើកឡើងរបស់លោក មាស វីរិទ្ធិ៖

សូមជម្រាបជូនថា នៅក្នុង​២០២១ ​មានមនុស្ស​ជិត​១៤.០០០​នាក់​ត្រូវ​បានចាប់ខ្លួន​ពី​បទ​ល្មើស​គ្រឿងញៀន ហើយ​គ្រឿងញៀន​ជាង​៤​តោន​ត្រូវបានរឹបអូស។ បើតាមលោកឧបនាយករដ្ឋមន្ត្រី ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បច្ចុប្បន្នកម្ពុជាមានសារធាតុគីមីផ្សំជាគ្រឿងញៀនជាង៣០០តោនត្រូវបានរក្សា​ទុក​ក្នុង​ឃ្លាំង ដើម្បី​រក​សារ​ធាតុ​គីមី​ម្យ៉ាង​ទៀត​មកបំប្លែងបន្សាប មុននឹងយកទៅកប់ ព្រោះមិនអាចកប់ដោយផ្ទាល់បានទេ ដោយសារវាមានជាតិពុល៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ