អានតួអត្ថបទ
កម្ពុជា-សង្គម

ការពន្យាប័ណ្ឌការងារ និងប័ណ្ណធ្វើដំណើរសម្រាប់ពលករខ្មែរធ្វើការនៅថៃចាប់ផ្តើមនៅថ្ងៃចន្ទនេះ

នៅថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២២នេះ ក្រសួងការងារនៃប្រទេសថៃបានចាប់ផ្តើមទទួលពាក្យស្នើសុំ និងទទួលឯកសារបន្តសុពលភាពប័ណ្ណពលករកម្ពុជាទៅធ្វើការនៅបរទេស(OCWC) និងលិខិតធ្វើដំណើរពលករកម្ពុជាធ្វើការនៅបរទេស(TD) សម្រាប់ពលករខ្មែរដែលកំពុងស្នាក់នៅ និងធ្វើការនៅក្នុងប្រទេសថៃ។ លោក ឌី ថេហូយ៉ា ប្រធានផ្នែក​កម្មវិធី​ប្រឆាំង​អំពើ​ជួញដូរ​មនុស្ស ​និងការពារ​សិទ្ធិពលករ​ចំណាក​ស្រុកនៃ​មជ្ឈមណ្ឌល​សម្ព័ន្ធ​ភាពការងារ​ និងសិទ្ធិមនុស្ស (សង់ត្រាល់) បានថ្លែងថាពលករចំណាកស្រុកខ្មែរ មួយចំនួនមិនសូវទទួលបានព័ត៌មានជុំវិញការពន្យាប័ណ្ណពលករ និងលិខិតធ្វើដំណើររបស់ពួកគេប៉ុន្មានទេ ដោយសារនិយោជកខ្លះ និងពលករធ្វើការលើវិស័យក្រៅប្រព័ន្ធខ្លះ មិនសូវយល់ពីនីតិវីធី។ ទោះយ៉ាងណាលោក ឌី ថេហូយ៉ា កត់សម្គាល់ថាមានសកម្មភាពចេញចូលប្រទេសថៃ-កម្ពុជាច្រើនពីសំណាក់ពលករខ្មែរបន្ទាប់ពីមានការបើកច្រកអន្តរជាតិប៉ោយប៉ែត និងច្រកដូងកាលពីជាង១សប្តាហ៍មុន។ 

ពលករខ្មែរធ្វើការនៅថៃ (រូបតំណាង)
ពលករខ្មែរធ្វើការនៅថៃ (រូបតំណាង) © FB
ផ្សាយពាណិជ្ជកម្ម
03:16

សូមស្តាប់លោក ឌី ថេហូយ៉ា៖

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ