អានតួអត្ថបទ
កម្ពុជា-អាស៊ាន

កម្ពុជាប្តេជ្ញាបន្តប្រកាន់យកស្មារតីរួមគ្នារបស់អាស៊ាន ខណៈនៅសល់ពេលជាង៧ខែទៀតដែលកម្ពុជាធ្វើជាប្រធាន

ជាមួយនឹងរយៈពេលប្រាំពីរខែទៀត សម្រាប់កម្ពុជាក្នុងការដឹកនាំអាស៊ាន កម្ពុជានឹងបន្តប្រកាន់យកនូវស្មារតី រួមគ្នារបស់អាស៊ាន ដើម្បីសម្រេចបាននូវគោលដៅរបស់អាស៊ានក្នុងការកសាងសហគមន៍អាស៊ាន ដែលមានភាពធន់។ នេះគឺជាការលើកឡើងរបស់រដ្ឋមន្រ្តីក្រសួងការបរទេសកម្ពុជា នាថ្ងៃទី៣១ ខែឧសភានេះ ក្នុងសិក្ខាសាលាស្តីពី "ការរួមចំណែករបស់កម្ពុជានៅក្នុងអាស៊ានចាប់តាំងពីការចូលជាសមាជិកអាស៊ាន នៅឆ្នាំ១៩៩៩"។

ប្រទេសក្នុងអាស៊ាន
ប្រទេសក្នុងអាស៊ាន © Internet
ផ្សាយពាណិជ្ជកម្ម

តាមរយៈសុន្ទរកថាក្នុងសិក្ខាសាលាស្តីពី"ការរួមចំណែករបស់កម្ពុជានៅក្នុងអាស៊ានចាប់តាំងពីការចូលជាសមាជិកអាស៊ាន នៅឆ្នាំ១៩៩៩" លោក ប្រាក់ សុខុន រដ្ឋមន្រ្តីក្រសួងការបរទេស នៅព្រឹកថ្ងៃទី៣១ ខែឧសភា បានលើកឡើងពីស្នាដៃជាច្រើនរបស់កម្ពុជាក្នុងនាមជាប្រធានអាស៊ានរាប់ចាប់តាំងពីឆ្នាំ២០០២មក។

លោក ប្រាក់ សុខុនបានលើកឡើងថា នៅពេលដែលកម្ពុជាបានកាន់តួនាទីជាប្រធានអាស៊ានក្នុងឆ្នាំ ២០០២ បន្ទាប់ពីបានចូលជាសមាជិក៣ឆ្នាំ កម្ពុជាបានបង្ហាញពីសមត្ថភាពរបស់ខ្លួន និងរួមចំណែកដោះស្រាយ និងបន្ធូរបន្ថយភាពតានតឹងមួយចំនួនដូចជាបញ្ហាសមុទ្រចិនខាងត្បូង និងបង្កើនកិច្ចសហប្រតិបត្តិការជាដើម។ ដោយឡែកក្នុងពេលដែលកម្ពុជាពេលធ្វើជាប្រធានលើកទី១ក្នុងឆ្នាំ២០១២ កម្ពុជាបានធ្វើជាម្ចាស់ផ្ទះដោយជោគជ័យនូវកិច្ចប្រជុំកំពូលអាស៊ានលើកទី២០ និង២១ នៅរាជធានីភ្នំពេញ។

ចំពោះការធ្វើជាប្រធាននៅឆ្នាំ២០២២នេះវិញ! លោករដ្ឋមន្ត្រីក្រសួងការបរទេសបានបញ្ជាក់ថា ដោយក្លាហានក្នុងការប្រឈមមុខជាមួយជំងឺកូវីដ-១៩ កម្ពុជាបានរៀបចំកិច្ចប្រជុំ និងសកម្មភាពពាក់ព័ន្ធអាស៊ានជាច្រើនដោយជោគជ័យ ទំាងជំនួបទល់មុខ និងតាមប្រព័ន្ធអនឡាញ។ លោក ប្រាក់ សុខុន ក៏មិនភ្លេចឡើយ ចំពោះវត្តមានរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ទៅភូមា ដើម្បីដោះស្រាយវិបត្តិក្នុងប្រទេសនេះ កាលពីដើម្បីឆ្នាំ២០២២ និងកិច្ចប្រជុំកំពូលពិសេសអាស៊ានអាមេរិក ដែលធ្វើឡើងនៅរដ្ឋធានីវ៉ាស៊ីនសហរដ្ឋអាមេរិកកាលពីប៉ុន្មានសប្តាហ៍មុន។   

រដ្ឋមន្ត្រីការប្រទេសកម្ពុជាមាន​ទំនុក​ចិត្ត​ថាកម្ពុជា​នឹងបង្ហាញជាថ្មីទៀត ពី​ការ​តាំង​ចិត្ត ​និង​សមត្ថភាពរបស់ខ្លួន​ក្នុង​ការ​ពង្រឹង និងលើកកម្ពស់សន្តិភាព ស្ថិរភាព សន្តិសុខ និងវិបុលភាពក្នុងតំបន់ ដើម្បីសុខុមាលភាពរបស់ប្រជាជន៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ