អានតួអត្ថបទ
កម្ពុជា-អាស៊ាន

លោក ហ៊ុន សែន ផ្តើមគំនិតឲ្យអាស៊ានដេញថ្លៃធ្វើម្ចាស់ផ្ទះ World Cup ២០៣៤ ឬ២០៣៨

លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ​ក្នុងនាម​ជាប្រធាន​សហគមន៍​ប្រជាជាតិ​អាស៊ី​ភាគ​អគ្នេយ៍ ឬ​អាស៊ាន នឹងផ្តួចផ្តើម​ជម្រុញ​ឲ្យ​អាស៊ាន​ដាក់​បេក្ខភាព​ដេញថ្លៃ​ទទួល​ធ្វើជា​ម្ចាស់ផ្ទះ​នៃ​ការរៀបចំ​ការប្រកួត​កីឡា​បាល់ទាត់ពិភពលោក​(World Cup)​ នៅឆ្នាំ​២០៣៤​ ឬឆ្នាំ២០៣៨​ខាងមុខ។ ការលើកឡើង​របស់​លោក ហ៊ុន សែន ដូច្នេះ ​គឺធ្វើឡើង​អំឡុងពេល​ដែល​លោក​បានទទួល ​និង​លើក​ពានបាល់ទាត់ពិភពលោក​នៅព្រឹក​ថ្ងៃពុធ​នេះនៅ​វិមាន​សន្តិភាព។ តាមរយៈសន្ទរកថា​ទទួល​ស្វាគមន៍​លោក ​Christian Karembeu ​តំណាង​បេសកជនពិសេស​នៃ​សហព័ន្ធ​កីឡា​បាល់ទាត់​ពិភពលោក( FIFA) ​លោក​​ ហ៊ុន​ សែន បញ្ជាក់ថា​លោក​នឹង​ស្នើសុំ​ឲ្យបណ្តា​ប្រមុខ​រដ្ឋ ​ប្រមុខ​រដ្ឋាភិបាល​អាស៊ាន​គាំទ្រគំនិត​ផ្តួចផ្តើម​នេះ​ឲ្យ​កា្លយ​ជា​ការពិត។ 

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានទទួល និងលើកពានបាល់ទាត់ពិភពលោកនៅវិមានសន្តិភាព
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានទទួល និងលើកពានបាល់ទាត់ពិភពលោកនៅវិមានសន្តិភាព © FB/SMP
ផ្សាយពាណិជ្ជកម្ម
01:43

សូមស្តាប់ប្រសាសន៍លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន៖

សូមបញ្ជាក់ថាពានបាល់ទាត់ពិភពលោកដែលរចនាឡើងពីមាសសុទ្ធទំងន់ជាង ៦គីឡូក្រាម ត្រូវបានគេដង្ហែរមកដល់ប្រទេសកម្ពុជាតាមជើងយន្តហោះពិសេសនៅក្នុងទិសដៅមួយឆ្ពោះទៅកាន់ទីក្រុងដូហា ប្រទេសកាតា ជាទីដែលមានការរៀបចំប្រកួតបាល់ទាត់ពិភពលោកនៅចុងឆ្នាំ ២០២២នេះ។ សូមរំលឹកដែរថាចាប់តាំងពីការចាប់ផ្តើមប្រកួតបាល់ទាត់ពិភពលោកកាលពីឆ្នាំ ១៩៣០មក ទី្វបអាស៊ីទើបតែទទួលបានសិទ្ធិធ្វើជាម្ចាស់ផ្ទះរៀបចំកីឡាដ៏ពេញនិយមនេះចំនួន២លើកប៉ុណ្ណោះ គឺនៅឆ្នាំ ២០០២ ដែលមានការរៀបចំរួមគ្នារវាងកូរ៉េខាងត្បូង និងជប៉ុន និងលើកទី២ នៅឆ្នាំ២០២២នេះ នៅប្រទេសកាតា៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ