អានតួអត្ថបទ
កម្ពុជា-សេដ្ឋកិច្ច

អ្នកនាំពាក្យ៖ ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុនៅមិនទាន់អនុញ្ញាតឱ្យបើកដំណើរការសាកល្បងនៅឡើយ

ក្រសួងសាធារណការនិងដឹកជញ្ចូនបានបញ្ជាក់មកវិទ្យុបារាំងអន្តរជាតិRFIថា គិតមកទល់ពេលនេះផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុនៅមិនទាន់អនុញ្ញាតឱ្យបើកដំណើរការសាកល្បងនៅឡើយទេ ក៏ព្រោះថាគម្រោងសាងសង់ទាំងស្រុងនៅមិនទាន់បានបំពេញលក្ខណៈបច្ចេកទេសគ្រប់គ្រាន់ស្របតាមផែនការមេ។ ការបញ្ជាក់បែបនេះ ធ្វើឡើងបន្ទាប់ពីមានព័ត៌មានចុះផ្សាយអំពីការបើកសាកល្បងផ្លូវល្បឿនលឿនខាងលើនេះ។ លោក គង់ វិមាន អ្នកនាំពាក្យក្រសួងសាធារណការនិងដឹកជញ្ចូនបានលើកឡើងថា ប្រសិនបើមិនមានអ្វីប្រែប្រួលនោះទេ ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុនឹងបើកដំណើរការនៅខែវិឆ្ឆិកាខាងមុខ។

គម្រោងផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ
គម្រោងផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ © Internet
ផ្សាយពាណិជ្ជកម្ម

សូមជម្រាបថា គម្រោងផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ មានប្រវែង ១៨៧.០៥គីឡូម៉ែត្រ និងទទួលបានសាងសង់ឡើងដោយក្រុមហ៊ុនPPSHV Expressway Co., Ltd និងក្រុមហ៊ុនបុត្រសម្ព័ន្ធនៃ ក្រុមហ៊ុនសាជីវកម្មស្ពានថ្នល់ចិន (CRBC)។ បើតាមការបញ្ជាក់ពីក្រសួងសាធារណការ ផ្លូវនេះនឹងត្រូវប្រើថវិកាសាងសង់ប្រមាណ ២០១៩លានដុល្លារ និងមានគន្លងផ្លូវចំនួន៤គន្លង ទទឹងផ្លូវសរុប ២៤.៥ម៉ែត្រ មានផ្លូវបំបែកទិស៧កន្លែង មានកន្លែងឈប់សម្រាកចំនួន៣កន្លែង ចំណតរថយន្ត១កន្លែង មណ្ឌលប្រតិបត្តិការ និងថែទាំចំនួន៤កន្លែង ស្ពានធំ និងស្ពានមធ្យមចំនួន៤០កន្លែង ស្ពានតូចចំនួន៥កន្លែង ដែលឆ្លងកាត់រាជធានីភ្នំពេញប្រមាណ ៨គីឡូម៉ែត្រ និងខេត្តចំនួន០៤បួន ក្នុងនោះ៖ ខេត្តកណ្តាលប្រវែង ៩.១ គីឡូម៉ែត្រ ខេត្តកំពង់ស្ពឺប្រវែង ៨០.៨ គីឡូម៉ែត្រ ខេត្តកោះកុងប្រវែង១.៩២ គីឡូម៉ែត្រ និងខេត្តព្រះសីហនុប្រវែង ៨៩.៨៩គីឡូម៉ែត្រ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ